
ទីភ្នាក់ងាពត៌មានមជ្ឈឹមរបស់កូរ៉េខាងជើង (KCNA) បានរាយការណ៍ថា សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (DPRK) កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសពីការសម្រេចចិត្ដដើម្បីស្ដារឡើងវិញជាបន្ទាន់នូវចំណាត់ការយោធាទាំងអស់ដែលបានបញ្ឈប់ ក្នុងក្របខណ្ឌកិច្ចព្រមព្រៀងយោធាអន្ដរកូរ៉េដែលសម្រេចបានបន្ទាប់ពីជំនួបកំពូលអន្ដរកូរ៉េឆ្នាំ២០១៨មក។
ក្រសួងការពារជាតិកូរេខាងជើង (DPRK) បានចេញសេចក្ដីថ្លែងការណ៍មួយថ្ងៃបន្ទាប់ពីសាធារណរដ្ឋកូរ៉េ (ROK) បានសម្រេចភ្លាមៗដើម្បីផ្អាកដោយផ្នែនូវកិច្ចព្រមព្រៀងដែលបានធ្វើឡើងដើម្បីបន្ថយគ្រោះថ្នាក់ពីជម្លោះប្រដាប់អាវុធនៅតាមខ្សែបន្ទាត់ព្រំដែនយោធា ពីលើការចាប់ផ្ដើមការបាញ់បង្ហោះផ្កាយរណបស៊ើបការកាលពីថ្ងៃអង្គារកន្លងទៅនេះ ។
កតិកាសញ្ញាយោធាអន្ដរកូរេដែលបានផ្អាកមួយភាគនោះ ត្រូវបានអនុម័តនៅក្នុងអំឡុងពេលកិច្ចប្រជុំ
គណៈរដ្ឋមន្រ្ដីវិសាមញ្ញមួយក្រោមអធិបតីភាពនាយករដ្ឋមន្រ្ដីកូរេខាងត្បូង លោកហាន ដាកសូ(Han Duck-soo)ក្នុងក្រុងសេអ៊ូលកាលពីថ្ងៃពុធកន្លងទៅនេះ។
យោងតាមលោកហានបានអោយដឹងថា ជាមួយនឹងប្រសិទ្ធភាពដែលបានផ្អាកនេះ សាធារណះរដ្ឋកូរ៉េ (ROK) នឹងស្ដារអោយមានការស៊ើបការ និងប្រតិបត្ដការឈ្លបយកការណ៍ឡើងវិញដើម្បីប្រឆាំងនឹង សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ(DPRK)នៅជុំវិញខ្សែបន្ទាត់ព្រំដែនយោធាដែលខណ្ឌចែកប្រទេសកូរ៉េទាំងពីរ។
ក្រសួងការពារជាតិកូរ៉េខាងជើងDPRK បាននិយាយថា ការចាប់ផ្ដើមផ្កាយរណបស៊ើបការរបស់ខ្លួន គឺជាវិធានស្វ័យការពារ និងជាសកម្មភាពស្របច្បាប់នៃរដ្ឋអធិបតេយ្យ៕