ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ទទួលជួបសម្តែងការគួរសមជាមួយ​ ឯកឧត្តម Sommad PHOLSENA ប្រធានគណៈប្រតិភូរដ្ឋសភាឡាវ និងជាអនុប្រធានរដ្ឋសភាឡាវ

2023/11/25 04:28:55 am        103

ភ្នំពេញ÷ នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា បានទទួលជួបសម្តែងការគួរសមជាមួយ​ ឯកឧត្តម Sommad PHOLSENA ប្រធានគណៈប្រតិភូរដ្ឋសភាឡាវ និងជាអនុប្រធានរដ្ឋសភាឡាវ ក្នុងឱកាសដែលឯកឧត្តម​ អនុប្រធានទី១រដ្ឋសភា​ ដឹកនាំគណៈប្រតិភូសភាកម្ពុជា​ ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី៣១ (APPF-31) ។

នៅក្នុងជំនួប​ សមភាគីរដ្ឋសភាទាំងពីរ បានសម្តែងមនោសញ្ចេតនារីករាយរាក់ទាក់ក្នុងនាមជាប្រទេសជិតខាង និងជាបងប្អូន ដែលមានមរតកទំនាក់ទំនងជាមួយគ្នាជាយូរមកហើយ និងបានពាំនាំការសាកសួរទុក្ខដល់ថ្នាក់ដឹកនាំបក្ស រដ្ឋ និងរដ្ឋសភានៃប្រទេសទាំងពីរ។

ភាគីទាំងពីរ សុទ្ធសឹងបានវាយតម្លៃខ្ពស់ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងបក្ស រដ្ឋ និងប្រជាជនប្រទេសទាំងពីរថា​ ជាទ្រព្យសម្បត្តិមហាសាលដែលបាននាំមកនូវឧត្តមប្រយោជន៍ដល់ប្រជាជាតិជិតខាងទាំងពីរ ព្រមទាំងបានប្តេជ្ញាបន្តថែរក្សាទំនាក់ទំនងល្អ ទាំងក្របខ័ណ្ឌបក្ស រដ្ឋាភិបាល និងរដ្ឋសភា ប្រទេសទាំងពីរឱ្យកាន់តែរឹងមាំខ្លាំងក្លាថែមទៀត ។

ភាគីទាំងពីរ ក៏បានបន្តប្តេជ្ញាគាំទ្រគ្នាទៅវិញទៅមកលើវេទិកាអន្តរសភាក្នុងតំបន់ និងសកលលោក មានអាទិ៍៖ អាយប៉ា និងអាយភីយូ ដើម្បីរួមចំណែក និងលើកទឹកចិត្ត គាំទ្រដល់កិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្រតិបត្តិទាំងពីរ។ ក្រៅពីនោះក៏ប្តេជ្ញារួមគ្នាលើកទឹកចិត្ត គាំទ្រ និងជម្រុញឱ្យរដ្ឋាភិបាលប្រទេសទាំងពីរ បន្តខិតខំរួមគ្នាបញ្ចប់ការងារព្រំដែនសីមាដែលនៅសេសសល់ ឱ្យបានឆាប់ក្នុងស្មារតីមិត្តភាព សាមគ្គីភាព និងការជឿជាក់គ្នា ដើម្បីប្រែក្លាយព្រំដែនប្រទេសទាំងពីរឱ្យក្លាយ ជាព្រំដែនមិត្តភាព សហប្រតិបត្តិការ។

ឯកឧត្តមប្រធានគណៈប្រតិភូរដ្ឋសភាឡាវ បានថ្លែងអំណរគុណរដ្ឋសភាកម្ពុជា ដែលគាំទ្ររដ្ឋសភាឡាវ ជាប្រធានអន្តរសភាអាស៊ាន(អាយប៉ា)​ លើកទី៤៥ ព្រមទាំងបានផ្តល់ឱកាសឱ្យមន្រ្តីរដ្ឋសភាឡាវ​ បានមកសិក្សារៀនសូត្រពីរបៀបរបបរៀបចំមហាសន្និបាតអាយប៉ាលើកទី៤៣ ដែលរដ្ឋសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះប្រកបដោយជោគជ័យ នាឆ្នាំ២០២២ កន្លងទៅ៕ ដារា

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm