ក្បួនរថយន្តរបស់កាកបាទក្រហមអន្តរជាតិ បានដឹកចំណាប់ថ្នូរក្រុមដំបូងគេដែលត្រូវបានដោះលែងដោយក្រុមហាម៉ាសនៅក្នុងបទឈប់បាញ់បណ្តោះអាសន្នរបស់ខ្លួនជាមួយកងកម្លាំងអ៊ីស្រាអែល។
មនុស្សសរុប ២៤នាក់ មានស្ត្រីនិងកុមារ១៣នាក់ជាជនជាតិអ៊ីស្រាអែល ត្រូវបានដោះដូរជាមួយស្ត្រី និងក្មេងជំទង់ប៉ាឡេស្ទីន៣៩នាក់ ពីពន្ធនាគារនៅប្រទេសអ៊ីស្រាអែល។ វីដេអូរបស់ក្រុម Hamas ត្រូវបានគេនិយាយថាកំពុងបង្ហាញការប្រគល់ចំណាប់ថ្នូរទៅឲ្យកាកបាទក្រហម។ រដ្ឋាភិបាលប្រទេសកាតា ដែលដើរតួជាអ្នកសម្របសម្រួលនិយាយថា ចំណាប់ថ្នូរ១០នាក់ ដែលនៅសល់ជាពលរដ្ឋថៃ និងជាពលរដ្ឋហ្វីលីពីនម្នាក់។ ប្រភពពីសារព័ត៌មានរ៉យទ័រ បានរាយការណ៍សង្ខេបអំពីកិច្ចពិភាក្សាដែលនិយាយថា ពលរដ្ឋថៃត្រូវបានដោះលែង នៅក្នុងកិច្ចព្រមព្រៀងដាច់ដោយឡែកពីបទឈប់បាញ់ ដែលពុំត្រូវបានគេរាយការណ៍ពីមុនមក ដែលសុទ្ធតែជាបុរស។ ពលរដ្ឋថៃ ជាកម្មករកសិដ្ឋានត្រូវក្រុមហាម៉ាសចាប់ពង្រត់អំឡុងការវាយប្រហារថ្ងៃទី ៧ ខែតុលា នៅប្រទេសអ៊ីស្រាអែល។ កាកបាទក្រហមកំពុងដើរតួជាអ្នកសម្របសម្រួល ហើយបាននាំក្រុមរបស់ពួកគេឆ្លងកាត់ព្រំដែនទៅកាន់ប្រទេសអេហ្ស៊ីប។ មានទិដ្ឋភាពនៃភាពសប្បាយរីករាយនៅតំបន់ West Bank សម្រាប់អ្នកទោសប៉ាឡេស្ទីនដែលត្រូវបានដោះលែង។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានប្តេជ្ញាថានឹងនាំយកចំណាប់ខ្មាំងទាំងអស់មកប្រទេសវិញ។ លោកនិយាយថា នេះគឺជាគោលដៅមួយក្នុងចំណោមគោលដៅនៃសង្រ្គាម ហើយយើងប្តេជ្ញាសម្រេចឱ្យបាននូវគោលដៅទាំងអស់ក្នុងសង្រ្គាម។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយថា ការដោះលែងចំណាប់ខ្មាំងក្រុមដំបូងកាលពីថ្ងៃសុក្រ ដែលក្រុមហាម៉ាស់បានចាប់គឺគ្រាន់តែជា «ការចាប់ផ្តើម» ហើយនឹងមានឱកាស ពិតប្រាកដ ដើម្បីបបន្ថែមពេលបទឈប់បាញ់បណ្តោះអាសន្ននៅហ្កាហ្សា។
