ខណៈបទឈប់បាញ់ចាប់ផ្តើម ពលរដ្ឋតំបន់ហ្កហ្សាមួយចំនួនវិលត្រឡប់ទៅលំនៅឋានវិញ

2023/11/25 04:52:41 pm        168

ជាលើកដំបូងក្នុងរយៈពេលជាងមួយខែមកនេះ ដែលការបាញ់គ្រាប់រ៉ុក្កែតរបស់ប៉ាឡេស្ទីន និង​ការ​វាយ​ប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានស្ងប់ស្ងាត់នៅជុំវិញតំបន់ហ្កាហ្សា ក្នុងពេលចាប់​ផ្តើម​បទ​ឈប់​បាញ់​បណ្តោះអាសន្នកាលពីថ្ងៃសុក្រ។ ខណៈបទឈប់បាញ់បណ្តោះអាសន្ន រវាង​កង​កម្លាំង​អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន បានចូលជាធរមាន ពលរដ្ឋ​តំបន់​ហ្កាហ្សា​រាប់​សែន​នាក់​ដែលបានភៀសខ្លួនចេញពីការប្រយុទ្ធគ្នា បានសម្រេច​ចិត្ត​សាកល្បង​វិល​ត្រឡប់​ទៅ​លំ​នៅ​ឋាន​របស់ពួកគេវិញ។ នៅក្នុងទីក្រុង Khan Younis ភាគខាងត្បូង ជាលំនៅ​ឋាន​គ្រួសារ​រាប់​ពាន់​ដែល​បានភៀសខ្លួនចេញ រួមទាំងមកពី​ភាគ​ខាង​ជើង​តំបន់​ហ្កាហ្សា​ដែល​ត្រូវ​បាន​ទម្លាក់​គ្រាប់​បែក មនុស្សជាច្រើនកំពុងធ្វើដំណើរនៅតាមដងផ្លូវនានាត្រឡប់ទៅលំនៅឋានវិញ។ លោក Ahmed Wael បានប្រាប់សារព័ត៌មានរ៉យទ័រថា លោកមានអារម្មណ៍សប្បាយរីករាយ និង​ធូស្រាល​ក្នុងចិត្ត។ លោកនិយាយថា លោកកំពុងត្រលប់ទៅលំនៅឋានវិញ ចិត្តយើងបានធូស្រាល ជា​ពិសេសមានបទឈប់បាញ់ជាផ្លូវការរយៈពេលបួនថ្ងៃ វាប្រសើរជាងត្រឡប់ទៅរស់នៅក្នុងតង់។ លោក​ពិតជាធុញទ្រាន់ក្នុងការអង្គុយនៅទីនោះ ដោយគ្មានអាហារ ឬទឹក។ នៅទីនោះ នៅ​លំ​នៅ​ឋាន យើងអាចរស់នៅបាន យើងផឹកតែ ធ្វើនំប៉័ងដោយដុតភ្លើង និងឡ។

អង្គការ​សហប្រជាជាតិនិយាយថា ប្រហែល ២ ភាគ ៣ នៃពលរដ្ឋ ២,៣ លាននាក់​នៅ​តំបន់​ហ្កាហ្សា គ្មានផ្ទះសម្បែងនោះទេ ហើយពាក់​កណ្តាល​នៅ​ភាគ​ខាង​ជើង​ទាំង​អស់​នៅ​តំបន់​ហ៊ុម​ព័ទ្ធ​នោះ​ បានកាត់បន្ថយទៅជាវាលរហោស្ថានដោយសារការវាយលុករបស់អ៊ីស្រាអែល។ អ៊ីស្រាអែល បាន​វាយលុកតំបន់ហ្កាហ្សា នៅក្នុងប្រតិបត្តិការមួយ ដែលខ្លួននិយាយថា មានគោល​បំណង​កម្ទេច​ចលនា​អ៊ីស្លាមនិយមហាម៉ាស់ ដែលគ្រប់គ្រងនៅតំបន់ហ្កាហ្សា បន្ទាប់ពីក្រុម​អ្នក​ប្រយុទ្ធ​ហាម៉ាស់ បានបើកការវាយប្រហារដ៏ភ្ញាក់ផ្អើលមួយ ទៅលើសហគមន៍អ៊ីស្រាអែល បណ្តាល​ឲ្យ​មនុស្ស ១.២០០ នាក់ស្លាប់ និងចាប់ចំណាប់ថ្នូររាប់រយនាក់៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        153
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        142
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        141

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm