សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី​គ្រោង​បង្កើន​សមត្ថភាព​កែច្នៃ​គ្រាប់ស្វាយចន្ទី​៣​ពាន់​តោន ក្នុង​មួយឆ្នាំ​

2021/06/14 06:06:12 pm        252

កំពង់ធំ ៖​ សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី​ជ័យ សំបូរ ក្នុង​ខេត្តកំពង់ធំ ​សហការ​ជាមួយ​ដៃគូ​ក្រុមហ៊ុន Top Planning Japan គ្រោង​បង្កើត​រោងចក្រ​កែច្នៃ​គ្រាប់ស្វាយចន្ទី ​មាន​សមត្ថភាព​ផលិត​គ្រាប់​ស្វាយចន្ទី បាន​ពី ២​ពាន់​តោន ទៅ​៣​ពាន់​តោន​ក្នុង​មួយ​ឆ្នាំ​។ គម្រោង​បង្កើន​ផលិតកម្ម​កែច្នៃ​គ្រាប់​ស្វាយចន្ទី​របស់​សិប្ប​កម្មនេះ​ គឺ​បន្ទាប់ពី​ទទួល​បាន​ជោគជ័យ ​ក្នុងការ​នាំចេញ​គ្រាប់ស្វាយចន្ទី​កែច្នៃ​ទៅកាន់​ប្រទេស​ជប៉ុន​។

សម្រាប់​ទិសដៅ​អនាគត Top Planning Japan សហការ​ជាមួយ​សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី ជ័យ សំបូរ រ ដែល​មាន​ទីតាំងនៅ​ភូមិ​ត្រពាំង​អារក្ស ឃុំ​ជ័យ ស្រុក​កំពង់ស្វាយ ​ខេត្តកំពង់ធំ ក្រោម​កិច្ច​សម្រប​សម្រួល​ពី​នាយកដ្ឋាន​ក​សិ​-​ឧស្សាហកម្ម ​នឹង​បង្កើន​ការនាំចេញ​ទៅកាន់​ទីផ្សារ​អឺរ៉ុប សហរដ្ឋអាមេរិក កាណាដា ចិន និង​អូស្ត្រាលី​។

ការសហការ​នេះ ក៏​នឹង​បង្កើន​ទំហំ​ផលិតកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី​ឲ្យ​បាន ២០​តោន​/​ខែ​។ បង្កើន​បរិមាណ​ប្រមូល​ទិញ​គ្រាប់ស្វាយចន្ទី​ស្រស់​ចំនួន​១០០០​តោន ក្នុង​ឆ្នាំ ២០២១ និង​កើនឡើង​បន្តបន្ទាប់​។ ទន្ទឹមនឹងនេះ សហការ​ជាមួយ​សមាគម​ស្វាយចន្ទី​កម្ពុជា ​កសាង​ឃ្លាំង​ស្តុក​គ្រាប់ស្វាយចន្ទី​ស្រស់​ដែល​មាន​សមត្ថភាព​ស្តុក​ទុក​គ្រាប់​យ៉ាងតិច ៥ ០០០​តោន ដើម្បី​ធានា​បរិមាណ​ផ្គត់​ផ្គត់ និង​តម្លៃ​កិច្ចសន្យា​។ នៅ​ឆ្នាំ​២០២៣ ក្រុមហ៊ុន Top Planning Japan គ្រោង​បង្កើត​រោងចក្រ​កែច្នៃ ដែលមាន​សមត្ថភាព​ផលិត​បាន​រហូតដល់ ២ ០០០-៣ ០០០​តោន​/​ឆ្នាំ​។

បច្ចុប្បន្ន​សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី​មាន​សមត្ថភាព​កែច្នៃ​គ្រាប់ស្វាយចន្ទី​បាន ១០​តោន​/​ខែ​។ ជាក់ស្តែង នៅ​ថ្ងៃទី​០៧ ខែឧសភា ​សិប្បកម្ម​គ្រាប់ស្វាយចន្ទី​ជ័យ​សំបូរ បាន​នាំចេញ​គ្រាប់ស្វាយចន្ទី​កែច្នៃ​រួច​ចំនួន ៧​តោន​ទៅកាន់​ប្រទេស​ជប៉ុន​សម្រាប់​លើក​ទី​១ ហើយ​លើក​ទី​២ ​គឺ​នៅថ្ងៃនេះ ​តែម្តង​មាន​ចំនួន ៩​តោន បាន​ដាក់​ចូលក្នុង​ទូ​កុង​ទី​ន័​រ​រួចរាល់ គ្រោង​នាំចេញ​នៅ​ថ្ងៃទី​១៧ ​ខាងមុខ ហើយ​សង្ឃឹមថា​ផលិតផល​ខ្មែរ​នេះ​ នឹង​ទៅដល់​ទីក្រុង OSAKA នៅ​ថ្ងៃទី​១៥ ខែកក្កដា​។

ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្មរុក្ខាប្រមាញ់​ និងនេសាទ ​បាន​ស្វាគមន៍ និង​វាយតម្លៃ​ខ្ពស់​លើ​សមិទ្ធផល​ដ៏​ធំធេង​ដែល​សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី​ជ័យ សំបូរ​ទទួលបាន​នាពេលនេះ​។

​ឯកឧត្តម​ រដ្ឋមន្ត្រី​ជម្រាប​ទៅ​ម្ចាស់​ចម្ការ ​សហគមន៍​ស្វាយចន្ទី សិប្បកម្ម​កែច្នៃ​ផ្សេងៗ​ទៀត ត្រូវ​ស្វែងរក​ដៃគូ​ដើម្បី​ទទួល​បាន​បច្ចេកទេស​ដាំ​ដុះ បច្ចេកទេស​កែច្នៃ ​និង​ទីផ្សារ​នាំចេញ​។

ទិន្នន័យ​ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បង្ហាញថា ក្នុង​រយៈពេល​៥​ខែ​ឆ្នាំ​២០២១ ​កម្ពុជា​បាន​នាំចេញ​គ្រាប់ស្វាយចន្ទី មាន​ចំនួន ៨០១ ៧៣២,២៦ តោន ​កើនឡើង​ចំនួន ៣២១​ភាគរយ​ ក្នុង​នៅ នាំ​ចេញទៅ​ប្រទេស​ចិន​ចំនួន ៣ ៥៦៦ តោន ប្រទេស​ឥណ្ឌា​ចំនួន ១៧ តោន ប្រទេស​ជប៉ុន​ចំនួន ៣៣ តោន ប្រទេស​ឡាវ​ចំនួន​ ២ តោន ប្រទេស​អារ៉ាប់​ចំនួន ០,៥២ តោន ប្រទេស​ថៃ​ចំនួន ៣ ១០៨ តោន និង​ប្រទេស​វៀតណាម​ចំនួន​៧៩៥ ០០៤ តោន​៕

អត្ថ​ប​ទ ៖ វណ្ណៈ

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm