ប្រទេសចិន កំពុងរិះរកមធ្យោបាយដោះស្រាយការកើនឡើងជំងឺផ្លូវដង្ហើម ខណៈប្រទេសនេះឈានចូលដល់រដូវរងាពេញលេញលើកដំបូង ចាប់តាំងពីបានដកចេញវិធានការរឹតត្បិតជំងឺកូវីដ-១៩។ រដ្ឋាភិបាលកំពុងអំពាវនាវឲ្យមានការប្រុងប្រយ័ត្ន ដោយករណីជាច្រើនក្នុងចំណោមកុមារ បានលេចឡើង ជាពិសេសមានចំនួនច្រើននៅតំបន់ភាគខាងជើង រួមទាំងទីក្រុងប៉េកាំង។ កាលពីថ្ងៃសុក្រ លោក Christian Lindmeier រួមជាមួយអង្គការសុខភាពពិភពលោក(WHO)បាននិយាយថា វាមិនទំនងនោះទេ ដែលកាកើនឡើងដោយសារតែវីរុសខុសប្រក្រតី ឬជាវីរុសថ្មី។ នៅក្នុងការផ្ទុះឡើងនៃជំងឺផ្លូវដង្ហើមបច្ចុប្បន្ន រោគសញ្ញាដែលត្រូវបានរាយការណ៍ គឺជាជំងឺធម្មតាចំពោះជំងឺផ្លូវដង្ហើមមួយចំនួន ហើយមកដល់ពេលនេះ ប្រព័ន្ធតាមដាន និងមន្ទីរពេទ្យរបស់ប្រទេសចិន បានរាយការណ៍ថា ការបង្ហាញឲ្យឃើញនៅគ្លីនិក គឺ បណ្តាលមកពីវីរុសដែលគេស្គាល់នៅក្នុងចរន្តឈាម។ ជំងឺរលាកសួត មីក្រូផ្លាស្មា(Mycoplasma) គឺជាវីរុសផ្លូវដង្ហើមទូទៅ និងជាមូលហេតុធម្មតានៃជំងឺរលាកសួតលើកុមារ ហើយត្រូវបានព្យាបាលយ៉ាងងាយស្រួលដោយឱសថប្រឆាំងវីរុស(អង់ទីប៊ីយ៉ូទិក)។ ស្ថានភាពនេះ បានក្លាយជាការចាប់អារម្មណ៍កាលពីដើមសប្តាហ៍នេះ នៅពេលដែលអង្គការសុខភាពពិភពលោក(WHO) បានបញ្ជាក់លើរបាយការណ៍ស្តីពី ចង្កោមនៃជំងឺរលាកសួតដែលមិនបានធ្វើរោគវិនិច្ឆ័យចំពោះកុមារ។ នោះហើយ ជាពេលដែលស្ថាប័ននេះ បានសុំព័ត៌មានបន្ថែមពីទីក្រុងប៉េកាំង។ កាលពីថ្ងៃព្រហស្បតិ៍អង្គការសុខភាពពិភពលោក(WHO) បាននិយាយថា ប្រទេសចិនបានឆ្លើយតប និងបានផ្តល់ទិន្នន័យ។ ទាំងប្រទេសចិន និងអង្គការសុខភាពពិភពលោក បានប្រឈមមុខចំពោះសំណួរជាច្រើនអំពីតម្លាភាពនៃការរាយការណ៍លើករណីដំបូងបំផុតនៃជំងឺ COVID-19 ដែលបានលេចឡើងកាលពីចុងឆ្នាំ ២០១៩។ នៅខាងក្រៅមន្ទីរពេទ្យកុមារ ក្នុងទីក្រុងសៀងហៃ ឪពុកម្តាយបាននិយាយថា ពួកគេមិនព្រួយបារម្ភពេកនោះទេ។ អង្គការសុខភាពពិភពលោក(WHO) បាននិយាយថា ការកើនឡើងនៃករណីជំងឺនេះ អាចជាប់ទាក់ទងទៅនឹងវិធានការទប់ស្កាត់ជំងឺ COVID-19៕

