ប្រជាពលរដ្ឋជិតឆ្ងាយជាបណ្តើរៗ បានមកក្រុងភ្នំពេញដើម្បីចូលរួមទស្សនាពិធីបុណ្យអុំទូក

2023/11/25 07:34:01 pm        628

តាមការកំណត់នៅថ្ងៃទី២៦ ២៧ និង២៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ កម្ពុជាត្រូវរៀបចំ​ព្រះរាជ​ពិធី​បុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រខែ។ ទន្ទឹមនេះ បានមើលឃើញថា ប្រជា​ពលរដ្ឋ​​យ៉ាង​ច្រើនកុះករមកពីតំបន់ផ្សេងៗក្នុងរាជធានី ខេត្ត បាន​មក​ដើរ​លេង​កម្សាន្ត​តាម​មាត់​ទន្លេ រហូតដល់មុខព្រះបរមរាជវាំង ប្រកបដោយភាពសប្បាយរីករាយ​។

កំពុងដើរទស្សនានៅមាត់ទន្លេ និងមើលការហាត់សមរបស់ក្រុមកីឡាករទូក លោក គង់ ស៊ា វ័យ​ជាង ៧០ឆ្នាំ មកពីខេត្តព្រៃវែង បាននិយាយប្រាប់ទូរទស្សន៍ព័ត៌មាន ប៊ីធីវី ថា រូបលោក និង​ក្រុម​គ្រួសារ​ទើប​មកដល់ភ្នំពេញនៅថ្ងៃទី២៥ ខែវិច្ឆិកានេះ និងមាន​បំណង​ស្នាក់​នៅ​រហូត​ដល់​ចប់​កម្ម​វិធី​បុណ្យ ដើម្បីដើរលេងកម្សាន្ត និងទស្សនាគ្រប់កម្មវិធីទាំងអស់ ដែល​រាជ​រដ្ឋាភិបាល​បាន​សម្រេច​រៀប​ចំ​ពិធី​បុណ្យអុំទូកនេះឡើងវិញ បន្ទាប់ពីអាក់ខានមួយរយៈដោយសារវិបត្តិសាកល​។

ដោយឡែក ប្រជាពលរដ្ឋមកពីតំបន់ជ្រោយចង្វារ កញ្ញា ម៉ុ យូម៉ី បានឲ្យ ប៊ីធីវី ដឹងដែរថា នៅ​ពេល​មក​ដល់​កន្លែងត្រៀមរៀបចំពិធីទាំងមូលនៅមុខព្រះបរមរាជវាំងនេះ កញ្ញាពិតជា​មាន​អារម្មណ៍​រំភើប និងសប្បាយរីករាយណាស់ ព្រោះឃើញការរៀបចំពិធីនេះបានឡើងវិញ។ ជាពិសេស ឃើញ​អាជ្ញាធរ​រៀបចំ​សន្តិសុខសណ្តាប់ធ្នាប់បានយ៉ាងល្អ និងសម្រួលចរាចរណ៍តាមដងផ្លូវ ដើម្បីរក្សា​សន្តិសុខ​សុវត្ថិភាពជូនប្រជាពលរដ្ឋមកលេងកម្សាន្តឱ្យមានភាពកក់ក្តៅ និងសប្បាយរីករាយ។

ប្រជាពលរដ្ឋទាំងនេះ បានបង្ហាញការជឿជាក់ និងកក់ក្តៅចំពោះរាជរដ្ឋាភិបាល ក៏​ដូច​ជា​អាជ្ញាធរ​ពាក់​ព័ន្ធ​ថា​នឹង​រក្សា​បាន​នូវ​សុខ​សុវត្ថិភាព​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​នេះ​សម្រាប់​អ្នក​ដើរ​លេង​កម្សាន្ត​។ ពួកគាត់ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលបានចូលរួមដើរលេងកម្សាន្តទាំងអស់ សូម​រក្សា​សេចក្តីថ្លៃថ្នូវ និងសណ្តាប់ធ្នាប់ឲ្យបានល្អក្នុងពេលដើរកម្សាន្ត ជាពិសេស​ការ​រៀបចំ​ទុក​ដាក់​សំរាម​ឲ្យ​បានត្រឹមត្រូវ ដើម្បីបរិស្ថានស្អាតទាំងអស់គ្នា៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm