ក្រសួងកសិកម្ម រៀបចំពិធីគោរពវិញ្ញាណក្ខន្ធដល់អ្នកជំនាញការសហភាពសូវៀត ៩នាក់ ដែលស្លាប់ដោយសារក្រុមខ្មែរក្រហម

2023/11/25 08:06:37 pm        189

ថ្ងៃនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងស្ថានទូតសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា បាន​រៀបចំ​ពិធីគោរពវិញ្ញានក្ខន្ធដល់ជនរងគ្រោះជាអ្នកជំនាញការកសិកម្មខ្មែរ និងសហភាព​សូវៀត​ចំនួន​៩​នាក់ ដែលបាត់បង់អាយុជីវិតដោយសារការសម្លាប់ពីក្រុមឧទ្ទាមខ្មែរក្រហម។

 

នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ហ៊ុន ម៉ានិត អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច នៃ​ក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម Antoly Borovik ឯកអគ្គរដ្ឋ​ទូត​សហព័ន្ធ​រុស្ស៊ីប្រ​ចាំកម្ពុជា និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​ដល់ជនរងគ្រោះចំនួន៩រូប មានមន្រ្តីកសិកម្មខ្មែរម្នាក់ និងអ្នក​ជំនាញ​ការ​សូវៀត​ចំនួន​៨នាក់ ក្នុងព្រឹត្តិការណ៍ដ៏ឃោឃៅរបស់ក្រុមខ្មែរក្រហម កាលពីឆ្នាំ១៩៨៣។

ឯកឧត្តម ឌិត ទីណា មានប្រសាសន៍ថា ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ បានសម្តែងនូវសមានទុក្ខ និងក្ដីសោកស្តាយជាពន់ពេក និង​ចូល​រួម​រំលែក​មរណទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយស្ថានទូត និងរដ្ឋាភិបាលនៃសហព័ន្ធរុស្ស៊ី ជា​ពិសេស​ជាមួយ​ក្រុមគ្រួសាររបស់អ្នកជំនាញការផ្នែកកសិកម្មទាំង៩រូប ដែល​បាន​ពលី​ជីវិត​យ៉ាង​អាណោច​អាធ័ម​បំផុត កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ១៩៨៣ នៅក្នុង​ព្រឹត្តិ​ការណ៍​វាយ​ប្រហារ​ប្រដាប់​អាវុធ​ដ៏​គួរ​ឱ្យ​រន្ធត់ ដោយក្រុមទាហានខ្មែរក្រហម ក្នុងអំឡុង​ពេល​ចុះ​បំពេញ​បេសកកម្ម​ត្រួត​ពិនិត្យ​ស្ថានីយ​ពិសោធន៍​ដំណាំកប្បាស នៅឃុំបុស្សខ្នុរ ស្រុកចម្ការលើ ខេត្តកំពង់ចាម។

ឯកឧត្តម មានប្រសាសន៍ទៀតថា ថ្វីត្បិត​តែ​លោក​អ្នក​ទាំង​៩​រូប​បាន​ទទួល​មរណភាព​តាំង​ពី​៤០​ឆ្នាំ មុនក្តី ប៉ុន្តែការរួមចំណែក និងគំរូវីរភាពរបស់លោកអ្នកទាំងនោះ នៅតែ​ដក់​ជាប់​ក្នុង​ក្រអៅ​បេះដូង​របស់​ប្រជាពលរដ្ឋទាំងអស់គ្នាជានិច្ច ហើយការជួបជុំគ្នានៅទីនេះនាពេលនេះ គឺជា​សក្ខីភាព​នៃការចងចាំ និងការដឹងគុណរបស់ចំពោះអ្នកជំនាញការកសិកម្មទាំង៩រូប។

បន្ទាប់ពីពិធីគោរពវិញ្ញាណក្ខន្ធបានបញ្ចប់ ថ្នាក់ដឹកនាំក្រសួង និងតំណាងស្ថានទូតសហព័ន្ធរុស្ស៊ី បាន​អញ្ជើញដល់ទីតាំងដែលអ្នកជំនាញការទាំង៩ត្រូវបានក្រុមបានក្រុមខ្មែរក្រហមសម្លាប់។ ជា​មួយ​គ្នា​នេះ ប្រជាពលរដ្ឋដែលចងចាំព្រឹត្តិការណ៍នោះ បានអំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំង​អស់​ត្រូវ​ថែ​រក្សា​សន្តិភាពដែលបានមកដោយការលំបាកពីសម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី៧ មករា ឆ្នាំ១៩៧៩។

នាឱកាសនោះ ឯកឧត្តម ឌិត ទីណា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ​រដ្ឋាភិបាល នៃ​អតីត​សហភាព​សូវៀត និងរដ្ឋាភិបាលនៃសហព័ន្ធរុស្សីបច្ចុប្បន្ន ចំពោះការជួយ​ឧបត្ថម្ភ​គាំទ្រ​យ៉ាង​ច្រើន​ដល់​រដ្ឋាភិបាលកម្ពុជា ជាពិសេសនៅក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ គ្រានោះ​ប្រជាជន​កម្ពុជា​កំពុង​ជួបការលំបាកយ៉ាងធ្ងន់ធ្ងរបំផុត និងខ្វះខាតសព្វគ្រប់បែបយ៉ាងក្នុងជីវភាពប្រចាំថ្ងៃ ដោយដៃម្ខាងត្រូវបន្តប្រយុទ្ធដើម្បីទប់ស្កាត់ការវិលត្រឡប់ មកវិញនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត និងដៃម្ខាងទៀតត្រូវខិតខំស្ការនិងកសាងជាតិមាតុភូមិឡើងវិញពីគំនរផេះផង់នៃសង្គ្រាម និង​របប​សាហាវព្រៃផ្សៃយង់ឃ្នង ៣ឆ្នាំ ៨ខែ ២០ថ្ងៃ៕ អត្ថបទ៖ សេក ឧត្តម

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        253
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        129
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm