ទីភ្នាក់ងារអង្គការសហប្រជាជាតិ បានសម្តែងក្តីសង្ឃឹមថា បទឈប់បាញ់ដ៏រង្គោះរង្គើ ដែលបានចាប់ផ្តើម រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស កាលពីថ្ងៃសុក្រ នឹងអនុញ្ញាតឲ្យមានការកើនឡើងនៃជំនួយ និងលំហូរដំបូងទៅកាន់តំបន់ហ្កាហ្សាភាគខាងជើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ ខណៈដែលកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះមន្ទីរពេទ្យថ្មីៗ កំពុងដំណើរការ។
ក្រុមទីភ្នាក់ងារជំនួយ បាននិយាយថា ពួកគេមាន បំណងបញ្ជូនការផ្គត់ផ្គង់ទៅកាន់ផ្នែកខាងជើងនៃដែនដី ប៉ាឡេស្ទីន ជាកន្លែងដែលមន្ទីរពេទ្យ បានដួលរលំដោយសារតែការទម្លាក់គ្រាប់បែក និងកង្វះប្រេងឥន្ធនៈ និងជាកន្លែងដែលមានការព្រួយបារម្ភខ្លាំងអំពីការខ្សោះជាតិទឹក និងជំងឺ នៅក្នុងស្ថានភាព ដែលត្រូវបានពិពណ៌នាថា ជាការឡោមព័ទ្ធនៅក្នុងឡោមព័ទ្ធមួយទៀត។

ប៉ុន្តែពួកគេនិយាយថា បទឈប់បាញ់ជាអចិន្ត្រៃយ៍បន្ថែមទៀត គឺត្រូវបានទាមទារ ដើម្បីផ្តល់ជំនួយដ៏ច្រើន ដើម្បីដោះស្រាយតម្រូវការពេញលេញរបស់តំបន់ហ្កាហ្សា ដោយជិត៣ ភាគ៤ នៃចំនួនប្រជាជន ឬ ប្រហែល ១,៧ លាននាក់ ត្រូវផ្លាស់ទីលំនៅ រាប់ពាន់នាក់ បានស្លាប់ និងជាច្រើននាក់ទៀត អាចស្លាប់ និងនៅរស់ ដោយគេគិតថា បានជាប់ខ្លួន នៅក្រោមគំនរបាក់បែក។
លោក James Elder អ្នកនាំពាក្យរបស់ទីភ្នាក់ងារកុមាររបស់UN ប្រចាំតំបន់ហ្កាហ្សា បាននិយាយថា «ភាគខាងជើង បានទទួលរងនូវការឈឺចាប់យ៉ាងខ្លាំង ដូច្នេះវាជាអាទិភាពដ៏ធំមួយរបស់យើងនៅទូទាំងភ្នាក់ងាររបស់UN ដោយមិនគិតពីអ្វីដែលជាការដឹកជញ្ជូនទេ គឺត្រូវទៅភាគខាងជើង»។
