ស​.ស.យ.ក ខេត្តសៀមរាប រៀបចំកន្លែងពិធីកម្សាន្តសប្បាយ ជាច្រើនកន្លែងអបអរបុណ្យអុំទូក

2023/11/25 11:41:59 pm        304

ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានរៀបចំកន្លែង​ពិធី​កម្សាន្ត​សប្បាយ​ជា​ច្រើន​កន្លែង ដើម្បីអបអរសាទរពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅ​ស្ទឹងសៀមរាប និងដើម្បីទាក់ទាញអ្នកទេសចរ ព្រមទាំង​ផ្ដល់​សេដ្ឋកិច្ច​ដល់​ពលរដ្ឋ​នៅ​ខេត្ដ​សៀមរាប។ ទីតាំងកម្មវិធីនេះ ស្ថិតនៅដងស្ទឹងសៀមរាប ជិតតំបន់ផ្សារចាស់ ផ្សារផប់ស្ទ្រី ។

លោក ខុម ក្រឹម ប្រធានក្រុមកាងាររដ្ឋបាលខ្លឹមសារ បានឱ្យដឹងថា កម្មវិធីកំសាន្ដសប្បាយនេះ រួមមាន ជិះទូកកំសាន្ដដែលមានទូក៨០ទូក ការប្រណំាងទូកមិត្ដភាពរបស់យុវជន តោះៗ​លេង​ទឹក ជិះកង់លើទឹក ដើរលើខ្សែពួរ ស្ដង់ពិព័រណ៌ម្ហូបអាហារ តាមដងស្ទឹងសៀមរាប ផ្សារទឹក ប្រគំ​តន្ដ្រី​រាំបាញ់ទឹក កញ្ញាធ្លាក់ទឹក និងកម្មវិធីជាច្រើន ដែលបានរៀប​ចំ​ជិត​រួ​ច​រាល់​ហើយ​។ ការ​រៀបចំ​នេះ មិនត្រឹមតែធ្វើឱ្យប្រជាពលរដ្ឋសប្បាយរីករាយ ទាក់ទាញអ្នកទេសចរ ប៉ុណ្ណោះទេ ថែម​ទាំង​វា​អាច​ជួយ​ឱ្យមានសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋនៅក្នុងខេត្ដទេសចរណ៍នោះផងដែរ ។

លោកបានអំពាវដល់ប្រជាពលរដ្ឋនៅគ្រប់ទិសទីទៅកម្សាន្តនៅខេត្ដសៀមរាប ក្នុងពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅស្ទឹងសៀមរាប។ ព្រឹត្តការណ៍នេះ និង​បង្កើននូវ​ភាព​ទាក់​ទាញ​ថ្មី​ថែមទៀតដល់ភ្ញៀវទេសជាតិ អន្តរជាតិ ឲ្យមកទស្សនា​ខេត្តសៀមរាប​ឲ្យ​កាន់​តែ​ច្រើន​ឡើងៗ​ ខណៈដែលខេត្ដមួយនេះ បានអភិវឌ្ឍន៍នូវសោភណ្ឌភាពទីក្រុងយ៉ាងស្រស់ស្អាត​។

សូមបញ្ជាក់ថា ពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ខេត្ដសៀមរាបនេះ មាន​​រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាម​បណ្តោយ​ដង​ស្ទឹង​សៀមរាប ចាប់ពីស្ពានអតីតមន្ទីរទេសចរណ៍ចាស់ រហូតដល់ស្ពានវត្តដំណាក់ ដោយ​មាន​ប្រណាំង​ទូក-ង​ចំនួន៣២គូរ ក្នុងនោះទូកង នារីមានចំនួន៣គូរផងដែរ៕ អត្ថបទ៖ ឈិត សាវី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        135
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        93
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm