និស្សិតជិត ១៨០០នាក់ ប្រឡងបញ្ចប់ការសិក្សាជំនាញបច្ចេកទេស និង វិជ្ជាជីវៈពីវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា

2023/11/26 12:48:25 am        356

ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ មានសិស្សនិស្សិតចំនួន ១៧៨០នាក់ បាន​ប្រឡង​បញ្ចប់ការ​សិក្សាពីវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ក្នុងនោះ​មាន​និស្សិត​ស្រី​ចំនួន ៣០៨នាក់។ ការប្រឡងបញ្ចប់ការសិក្សាឆ្នាំ២០២៣នេះ រួមមាន​និស្សិត​កម្រិត​បរិញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស ចំនួន​១០៣នាក់ និស្សិតកម្រិតបរិញ្ញាបត្រ​បច្ចេកទេស​(Engineer) ចំនួន៧៨៣នាក់ និស្សិតកម្រិតសញ្ញាបត្រ​ជាន់​ខ្ពស់បច្ចេកទេស(Diploma) ចំនួន​៦៦៥​នាក់ និងសិស្សកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ចំនួន២២៩នាក់។

ឯកឧត្តមបណ្ឌិត ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) បានបញ្ជាក់ថា ការ​ប្រឡង​បញ្ចប់​ការសិក្សាសម្រាប់ឆ្នាំ២០២៣នេះ គឺមានទាំងការប្រឡងទ្រឹស្តី ការ​ការពារ​សារណា និងការបង្ហាញ​ពីស្នាដៃ​របស់សិស្សនិស្សិតជាក់ស្តែងតែម្តង។ ចំណែក​គណៈកម្មការ​ដែល​ជា​អ្នក​វាយ​តម្លៃ​ក្នុង​ការប្រឡងនេះ មានការ​ចូលរួមទាំងពីសាស្ត្រាចារ្យជំនាញនៃវិទ្យាស្ថាន NPIC រួម​និង​អ្នកជំនាញលើវិស័យនានាមកពីខាងក្រៅ​វិទ្យាស្ថានផងដែរ ដើម្បីធានា​ថា​សិស្ស​និស្សិត​ដែល​បាន​បញ្ចប់​ការសិក្សាគឺជាធនធានមនុស្ស​ប្រកបដោយ​ជំនាញ​បច្ចេកទេស និងវិជ្ជាជីវៈអាច​ប្រកប​ការងារ​បាន​។

លោកសាស្ត្រាចារ្យ ឈុំ អំណត់ ប្រធានដេប៉ាតឺម៉ង់សំណង់ស៊ីវិលនៃវិទ្យាស្ថាន NPIC មើល​ឃើញ​ថា តាមរយៈការប្រឡងបញ្ចប់ការសិក្សាឆ្នាំនេះ បង្ហាញថាសិស្សនិស្សិតនៃវិទ្យាស្ថាន NPIC កាន់​តែ​មាន​កម្រិត​គុណភាព​ល្អ ទាំងចំណេះដឹងផ្នែកទ្រឹស្តី និងការអនុវត្តជំនាញផ្ទាល់។ លោក​សាស្ត្រា​ចារ្យ បានបញ្ជាក់ថា សិស្ស​និស្សិត​​ដែលបញ្ចប់ការសិក្សាផ្នែកសំណង់ស៊ីវិល ផ្នែកអគ្គិសនី ផ្នែក​អេឡិច​ត្រូនិក មានឱកាសច្រើនក្នុងទីផ្សារ​ការងារ ដោយសារមាន​គម្រោង​សាង​សង់​សំណង់​នានា​ជា​ច្រើន​ក្នុង​ប្រទេសកម្ពុជា​ពីមួយឆ្នាំទៅមួយឆ្នាំ។

ចំណែក លោកបណ្ឌិតសាស្ត្រាចារ្យ ចេង ហ៊ឈង ប្រធានមហាវិទ្យាល័យអគ្គិសនី យល់ឃើញថា ក្រៅពី​​ការសិក្សា​ជំនាញបច្ចេកទេសទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែងហើយនោះ ជំនាញ​ទន់​ដែល​​សំដៅ​​លើ​សីលធម៌ល្អ ឥរិយាបទល្អ គឺពិតជា​សំខាន់​ណាស់​សម្រាប់​សិស្ស​និស្សិត​អាច​ក្លាយ​ជា​ធន​ធាន​មនុស្ស​ដ៏ល្អនៅ​ពេលចេញបំពេញការងារ។ ដូចនេះ ទើបវិទ្យាស្ថាន NPIC បាន​បូក​បញ្ចូល​ការ​សិក្សាជំនាញទន់នេះ សម្រាប់សិស្សនិស្សិតនៅពេលកំពុងសិក្សាជំនាញណាក៏ដោយ។

យុវជន សែម ម៉េងខេង ជានិស្សិតផ្នែកមេកានិករថយន្ត ដែលបានប្រឡងបញ្ចប់ការសិក្សា នៅ​ឆ្នាំ​២០២៣​នេះ ជឿជាក់ថាជំនាញដែលខ្លួនបានរៀនចប់នេះ នឹងអាចបំពេញ​ក្តីស្រមៃ​ក្នុង​ការ​ចូល​រួម​អភិវឌ្ឍន៍​​វិស័យ​រថយន្ត​នៅកម្ពុជា។ ជាក់ស្តែង យុវជនរូបនេះ បានដាក់បង្ហាញ​ស្នាដៃ​គម្រោង​តម្លើង​ប្រព័ន្ធ​អគ្គិសនី​រថយន្ត​សម្រាប់ការ​ប្រឡងបញ្ចប់ការសិក្សានេះ ដោយ​គម្រោង​មួយ​នេះ​ចំណាយ​ពេល​ប្រមាណជា៦ខែ ដើម្បីបង្កើត​ចេញ​ជារូបរាង​ជាក់ស្តែង។

ទន្ទឹមនេះ យុវតី ពៅ ពុធថា ជានិស្សិតផ្នែកមេកានិកទូទៅ ដែល​ប្រឡង​បញ្ចប់​ការ​សិក្សា​ក្នុង​ឆ្នាំ​២០២៣​នេះ​ដែរ មានគម្រោងថានឹងអាចយកជំនាញដែលខ្លួនបានរៀននេះ បើកជារោង​ជាង​ផ្នែក​ក្រឡឹង​ដោយ​ខ្លួនឯង​ដែល​អាច​ផ្គត់ផ្គង់តម្រូវការផ្នែករថយន្ត និងនៅតាមរោងចក្រនានា។ យុវតី​រូបនេះ លើកទឹកចិត្តដល់យុវតីផ្សេងទៀត​ចូលរៀនជំនាញមេកានិក រឺជំនាញ​បច្ចេកទេស​ផ្សេង​ទៀត​ដែលខ្លួនស្រឡាញ់ ដោយកុំគិតថាមនុស្សស្រីរៀន​ជំនាញទាំងនោះមិនបានអី សំខាន់​គឺ​ការ​តាំង​ចិត្តរបស់យើង។ 

សូមបញ្ជាក់ថា វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) គឺជា​គ្រឹះ​ស្ថាន​អប់រំ​បណ្តុះ​បណ្តាល​បច្ចេក​ទេស និងវិជ្ជាជីវៈដ៏ធំមួយ ដែលបានបង្កើតឡើងក្នុងឆ្នាំ២០០៥ ស្ថិតនៅក្រោម​ក្រសួង​ការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ។ ក្នុងឆ្នាំសិក្សា ២០២២-២០២៣ មាន​សិស្ស​និស្សិត​សរុប​ជាង ៦៦០០នាក់ កំពុងសិក្សា​ជំនាញ​បច្ចេកទេស និងវិជ្ជាជីវៈ ចាប់​ពី​ថ្នាក់​សញ្ញា​បត្រ​បច្ចេក​ទេស​ និ​ង​វិជ្ជាជីវៈ ថ្នាក់បណ្តុះបណ្តាលវគ្គខ្លី ថ្នាក់ឧត្តម​សិក្សា និងថ្នាក់ក្រោយឧត្តមសិក្សា លើជំនាញ​ដូច​ជា វិស្វកម្មអគ្គិសនី វិទ្យាសាស្ត្រកុំព្យូទ័រ វិស្វកម្មមេកានិក វិទ្យាសាស្ត្រអុបទិក វិស្វកម្ម​សំណង់​ស៊ីវិល​ និង​ស្ថាបត្យកម្ម វិស្វកម្មអេឡិចត្រូនិកនិងទូរគមនាគមន៍ វិស្វកម្មមេកានិករថយន្ត ទេសចរណ៍ និង​បដិ​សណ្ឋារកិច្ច៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm