អត្តពលិកវ៉ូវីណាមកម្ពុជា ដណ្ដើមបានមេដាយ ៣គ្រឿង ក្នុងថ្ងៃដំបូង នៃការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោក លើកទី៧ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងនោះកីឡាករ សៀន ចាន់ហួត ដណ្ដើមបានមេដាយមាស ១, កីឡាករ លី ប៉ូរ៉ាមី ដណ្ដើមបានមេដាយប្រាក់ ១ និងកីឡាការិនី ឯម ច័ន្ទកនីកា ដណ្ដើមបានមេដាយសំរឹទ្ធ ១ ។
ការប្រកួតដែលមានអត្តពលិក ៣៥ប្រទេសចូលរួមនេះ កម្ពុជាបានបញ្ជូនកីឡាករ-កីឡាការិនី ២៧នាក់ចូលរួម ខណៈការប្រកួតគ្រោងនឹងបញ្ចប់នាថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខ ។


