នៅថ្ងៃទីមួយនេះ ទូក «សំហេងមហាសែនតេជៈបារមីសារាវ័នតេជោ» លេខរៀងទី០០១ នឹងប្រកួតបើកឆាកទល់នឹង ទូកលេខរៀងទី០០២ «ដូនពេញសែនជ័យបារមីសារាវ័នតេជោ» វិញ្ញាសាទូកអុំនារី (ខ្នាតអន្តរជាតិ) នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣។
ក្នុងថ្ងៃជាមួយគ្នានោះដែរ ក៏នឹងមានវិញ្ញាសាទូកអុំបុរស និងទូកចែវនារី ជាច្រើនគូរចូលរួមប្រកួតប្រជែងគ្នា ដែលនឹងបង្កើតបរិយាកាសសប្បាយរីករាយក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣។
សូមបញ្ជាក់បន្ថែមផងដែរថា ការប្រកួតប្រណាំងទូកមានរយៈពេលបីថ្ងៃ គិតចាប់ពីថ្ងៃទី២៦ ដល់២៨ ខែវិច្ឆិកា ឆ្នាំ២០២៣៕





