ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុញ្ញាតឱ្យថ្នាក់ដឹកនាំវិទ្យាស្ថានស្រាវជ្រាវស្រូវអន្តរជាតិ (IRRI) ជួបសម្តែងការគួរសម និងពិភាក្សាការងារ

2023/11/26 03:42:45 pm        92

ភ្នំពេញ÷ នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា និងជាប្រធានគណៈប្រតិភូ បានអនុញ្ញាតឱ្យ​ លោកបណ្ឌិត Ajay Kohli អគ្គនាយកវិទ្យាស្ថានស្រាវជ្រាវស្រូវអន្តរជាតិ (IRRI) និងសហការី ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែល ឯកឧត្តម អនុប្រធានទី១រដ្ឋសភា ដឹកនាំគណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វីកលើកទី៣១ (APPF-31) នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ ជំនួបនេះ មានគោលបំណងពង្រឹងទំនាក់ទំនង និងសហប្រតិបត្តិការនៅពេលអនាគត ដោយផ្តោតសំខាន់លើវិស័យកសិកម្ម ជាពិសេសដំណាំស្រូវ រួមមានការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធពូជ ផលិតកម្មស្រូវប្រកបដោយចីរភាព កសិកម្មវៃឆ្លាតឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងក្រោយការប្រមូលផល ដំណោះស្រាយសេណេទិចស្រូវសម្រាប់បន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ​ ការគាំទ្របច្ចេកវិទ្យាផលិតពូជទំនើប និងការពង្រឹងសមត្ថភាពបន្ថែមដល់អ្នកវិទ្យាសាស្ត្រ និងអ្នកបង្កាត់ពូជស្រូវរបស់កម្ពុជា។

ឯកឧត្តមប្រធានគណៈប្រតិភូសភាកម្ពុជា បានថ្លែងអំណរគុណដល់វិទ្យស្ថាន IRRI ដែលមានទំនាក់ទំនងដៃគូយូរអង្វែងជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការអភិវឌ្ឍន៍ និងកែលម្អវិស័យស្រូវរបស់កម្ពុជា តាំងពីអំឡុងឆ្នាំ១៩៨៦ ដែលចាប់ផ្តើមពីគម្រោងកម្ពុជាអ៊ែរី អូស្ត្រាលី (Cambodia-IRRI-Australia project) ក្នុងគោលបំណងបង្កើនផលិតកម្មស្រូវរបស់ប្រទេសកម្ពុជា និងផលិតភាពនៃប្រព័ន្ធផលិតកម្មស្រូវរបស់ខ្លួន ហើយបានណែនាំពូជដែលផ្តល់ទិន្នផលខ្ពស់ និងមានរយៈពេលខ្លី។ ចាប់តាំងពីឆ្នាំ១៩៨៧ មក IRRIបានផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងមិនមែនបច្ចេកទេសសម្រាប់ការពិនិត្យពូជ និងការចេញផ្សាយពូជស្រូវសម្រាប់ប្រព័ន្ធអេកូឡូស៊ីផ្សេងៗគ្នាក្នុងប្រទេសកម្ពុជា។ ដោយសារមួយផ្នែកនៃការណែនាំពូជដែលផ្តល់ទិន្នផលខ្ពស់ និងការទទួលយកបច្ចេកវិទ្យា កម្ពុជាបាននាំចេញអង្ករជាលើកដំបូងក្នុងឆ្នាំ១៩៩៥។ អង្ករផ្ការំដួល ជាអង្ករដ៏ល្បីរបស់កម្ពុជា ត្រូវបានជ្រើសរើសជា "អង្ករល្អបំផុតរបស់ពិភពលោក" នៅក្នុងសន្និសីទអង្ករពិភពលោក The Rice Trader World Rice Conferences ចំនួនប្រាំជាប់គ្នា៖ បាលី (២០១២), ហុងកុង (២០១៣), ភ្នំពេញ (២០១៤), ហាណូយ (២០១៨), និងភូកេត ប្រទេសថៃ (២០២២)។ លើសពីនេះទៀត IRRI បានជួយកម្ពុជាក្នុងការបង្កើតយុទ្ធសាស្ត្រគ្រាប់ពូជជាតិ គោលការណ៍ណែនាំ ផែនទីបង្ហាញផ្លូវគ្រាប់ពូជ និងផែនការសកម្មភាព ដើម្បីជួយសម្រួលដល់ការផលិត និងការចែកចាយគ្រាប់ពូជដែលមានគុណភាព និងកំណត់ពូជសមស្របទៅតំបន់ជាក់លាក់ ក៏ដូចជាគម្រោងផ្សេងៗទៀតដែលកំពុងអនុវត្តមកទល់សព្វថ្ងៃនេះ ដោយសហការជាមួយភាគីពាក់ព័ន្ធនានា។

តាមរយៈជំនួបនេះ ឯកឧត្តមប្រធានគណៈប្រតិភូសភាកម្ពុជា បានសំណូមពរដល់អគ្គនាយកវិទ្យាស្ថានស្រាវជ្រាវស្រូវអន្តរជាតិ (IRRI) និងសហការី បន្តគាំទ្រដល់ការអភិវឌ្ឍន៍គោលនយោបាយ និងការលើកទឹកចិត្តក្នុងការលើកកម្ពស់ផលិតកម្មស្រូវប្រកបដោយនិរន្តរភាព ការអភិវឌ្ឍន៍ខ្សែសង្វាក់តម្លៃ និងកសិកម្មឆ្លាតវៃនឹងអាកាសធាតុ ក៏ដូចជាធ្វើការស្រាវជ្រាវលើជម្រើសសេដ្ឋកិច្ច និងគោលនយោបាយសម្រាប់ការលើកកម្ពស់ជីវភាពកសិករ និងសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។ លើសពីនេះទៀត មានការជួយកែលម្អដំណាំស្រូវ និងប្រព័ន្ធគ្រាប់ពូជ​ ផលិតកម្មស្រូវប្រកបដោយនិរន្តរភាព កសិកម្មឆ្លាតវៃ និងការគ្រប់គ្រងក្រោយការប្រមូលផល។

ជាការឆ្លើយតប លោកបណ្ឌិត Ajay Kohli អគ្គនាយកវិទ្យាស្ថានស្រាវជ្រាវស្រូវអន្តរជាតិ (IRRI) និងសហការី មានការពេញចិត្តសម្រាប់ទំនាក់ទំនងដ៏ល្អរវាងវិទ្យាស្ថាន IRRI និងរាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ ជាសេនាធិការ។ វិទ្យាស្ថាន IRRI ជម្រាបជូនអំពីការអភិវឌ្ឍន៍បច្ចេកវិទ្យាស្តីពីការបង្កាត់ពូជស្រូវ ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ជំងឺ ភាពរាំងស្ងួត ជាពិសេសការផលិតពូជស្រូវ ដែលផលិតបានជាអង្ករដែលមានជាតិស្ករទាប តាមរយៈការបង្កាត់ពូជបែបទំនើបដោយរក្សាបាននូវគុណភាពគ្រាប់ និងរក្សាបាននូវទិន្នផល។ លើសពីនេះ លោកបណ្ឌិត Ajay Kohli អគ្គនាយក ក៏បានយល់ស្របទាំងស្រុងទៅលើអនុសាសន៍ទាំងអស់ដែលលើកឡើងដោយឯកឧត្តមប្រធានគណៈប្រតិភូសភាកម្ពុជា ដែលសុទ្ធតែត្រូវនឹងអាទិភាពរបស់វិទ្យាស្ថាន ជាពិសេសលើការពង្រឹងសមត្ថភាព តាមរយៈការបញ្ជូនអ្នកវិទ្យាសាស្ត្រ និងអ្នកបង្កាត់ពូជស្រូវកម្ពុជា មកធ្វើការស្រាវជ្រាវរយៈពេលយូរ ១ ឬ២ឆ្នាំផ្ទាល់ ជាមួយវិទ្យាស្ថាន IRRI។

ជាចុងបញ្ចប់ ឯកឧត្តមប្រធានគណៈប្រតិភូសភាកម្ពុជា បានថ្លែងអំណរគុណលោកបណ្ឌិតអគ្គនាយក និងសហការី និងសំណូមពរឱ្យវិទ្យាស្ថានIRRI បន្តជួយគាំទ្រដល់កម្ពុជាលើវិស័យស្រូវនេះ ហើយលើកទឹកចិត្តឱ្យសហប្រតិបត្តិការលើកិច្ចការងារនេះជាបន្តទៀតជាមួយក្រសូងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់ព្រះរាជាណាចក្រកម្ពុជា។ ដោយ ÷ ដារា

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        24
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        97
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm