ក្រុមអាជីវករលក់ដូរក្នុងពិធីបុណ្យអុំទូក រំពឹងខ្ពស់លើការផ្សព្វផ្សាយផលិតផល និងលក់ដាច់បានច្រើន

2023/11/26 04:59:33 pm        99

ភ្នំពេញ ៖ ក្រុមអាជីវករ មានក្តីរំពឹងខ្ពស់ ក្នុងការលក់ដូរផលិតផលរបស់ខ្លួន និងអាចរកចំណូលបានច្រើន ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែត ប្រទីប និងសំពះព្រះខែ អកអំបុកនេះ និងជាឱកាសយ៉ាងសំខាន់ សម្រាប់ការព្វផ្សាយនូវផលិតផល ដើម្បីស្វែងរកការគាំទ្រពីប្រជាពលរដ្ឋ បន្ថែម។

​ក្រុមអាជីវករដែលលក់ដូរផលិតផល ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនេះ នៅក្នុងថ្ងៃទី ១ នៃពិធីបុណ្យអុំទូកក្នុងឆ្នាំនេះ សង្កេតឃើញថា ការលក់ដូររបស់ក្រុមអាជីវករ មានលក់ដូរលើផលិតផលិតចម្រុះរួមមាន របស់របរ ប្រើប្រាស់ ជាពិសេសចំណីអាហារ សម្រាប់បម្រើការហូបចុក មានផលិតផលក្រៀម ផលិតផលវេចខ្ចប់ និងការលក់ដូរនំចំណីអាហារ ធ្វើស្រស់ៗជាដើម ព្រោះនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងមានប្រជាពលរដ្ឋមកពីគ្រប់ទិស ទីចូលរួមក្នុងពិធីនេះផងដែរ។

ជុំវិញការលក់ដូរក្នុងព្រឹត្តិការណ៍នេះវិញ ក្រុមអាជីវករទាំងនោះ បានលើកឡើងស្រដៀងគ្នាថា នេះជាឱកាសដ៏ល្អសម្រាប់ពួក គាត់ ដើម្បីផ្សព្វផ្សាយផលិតផល ការស្វែងរកចំណូល ជាពិសេសចង់ផ្សព្វផ្សាយផលិតផលរបស់ពួកគាត់ ឲ្យប្រជាជនបានស្គាល់ និង គាំទ្រផលិតផល ជាពិសេសផលិតផលជាតិ ដែលផលិតនិងវេចខ្ចប់ដោយកូនខ្មែរ មានគុណភាព និងសុវត្ថិភាពខ្ពស់ និងក៏ជាការចូល រួមអបអរសាទរក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកដែលប្រព្រឹត្តិទៅក្នុងពេលថ្ងៃ។ស

នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនាឆ្នាំនេះ បន្ទាប់ពីខកខានប៉ុន្មានឆ្នាំកន្លងមក ឃើញថាក្នុង ឆ្នាំនេះ ក្រុមអាជីវករ ផលិតករ និងសិប្បករ បានចូលរួមតាំងពិព័រណ៍ និងលក់ផលិតផលរបស់ខ្លួនជាច្រើន និងមានគ្រប់មុខ ដើម្បីចូល រួមចំណែកក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកផង ការផ្សព្វផ្សាយ និងលក់ផលិតផលផដែរ។

សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ នេះ មានទូកចូលរួមប្រណាំងសរុប ៣៣៨ទូក ក្នុងនោះទូកអុំ មានចំនួន ១៥៨ ទូក, ទូកចែវ បុរស ៤២ ទូក, ទូកចែវនារី ១ទូក ,ទូកខ្នាតអន្តរជាតិបុរស ចំនួន ១៣៥ ទូក នារី ២ទូក, មានចំណុះទូកសរុបទាំងអស់ ចំនួន ២០៤៤ នាក់ ដែលមកពីក្រសួង-ស្ថាប័ន អង្គភាព និងរដ្ឋបាលរាជធានី-ខេត្ត សរុប ២៥។ សម្រាប់ឆ្នាំ ២០២៣នេះដែរ ប្រទីបចំនួន ៣០ ក្នុងនោះមកពីក្រសួង និងស្ថាប័នរដ្ឋ ចំនួន ២៨ ប្រទីបវិស័យឯកជន ចំនួន២ នឹង ធ្វើការបណ្តែតតាមដងទន្លេសាបមុខព្រះបរមរាជវាំង ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុង ព្រះរាជពិធីក៏មានប្រជាជនមកពីគ្រប់ទិសទីដើរកម្សាន្ត និងទស្សនាព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបជាដើម៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm