ប៉ាឡេស្ទីន ៖ បន្ទាប់ពីជាប់ពន្ធនាគារជាង១ឆ្នាំមក ជនជាតិប៉ាលេស្ទីនម្នាក់ឈ្មោះគូសេ តាកាតកាស (Qusay Takatkah) បានជួបជុំជាមួយក្រុមគ្រួសាររបស់ខ្លួនឡើងវិញ ហើបានទទួលទានអាហារពេលព្រឹកជាមួយគ្រួសាររបស់ខ្លួននៅក្នុងលំនៅឋាន ក្នុងក្រុងបេស្លេហេម (Bethlehem)ក្នុងតំបន់កាន់កាប់វេស បែង បន្ទាប់ពីអ៊ីស្រាអែល បានដោះលែងរូបគេមក។
លោកតាកាតកាស (Takatkah) បានប្រាប់អ្នកយកព័ត៌មានរ៉យទ័រថា វាពិតជាអារម្មណ៍មួយដែលមិនអាចរៀបរាប់បាន សូមអរគុណព្រះ ពោលគឺរូបលោកគឺជាអ្នកស្ថិតនៅក្នុងចំណោមក្រុមគ្រួសាររបស់លោក ក៏ដូចជាអ្នកស្ថិតនៅក្នុងចំណោមឪពុក និងម្ដាយរបស់លោកដែរ។ ការជួបជុំគ្នានះ មានន័យថា ពិភពលោកនៅជាមួយលោកជានិច្ច ហើយសូមអរគុណព្រះ។
ម្ដាយរបស់គេ អ្នកស្រី ហាណាន់ តាកាតកាស (Takatkah) បាននិយាយថា ទោះបីជាយ៉ាងណាក៏ដោយ ក៏អ្នកស្រីនៅតែសប្បាយរីករាយ ពីព្រោះបានឃើញកូនមុខប្រុសអ្នកស្រីជាអ្នកទោសម្នាក់ស្ថិតនៅក្នុងចំណោម អ្នកទោសជាច្រើននាក់ ដែលត្រូវបានគេដោះលែង កាលពីថ្ងៃសុក្រទី២៤វិច្ឆិកា ដែលជាការកត់សំគាល់នៅថ្ងៃដំបូងបំផុតនៃកិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស ហើយភាពរីករាយរបស់អ្នកស្រីគឺមិនទាន់ពេញលេញទេ ពីព្រោះក្មេងជាច្រើននាក់ ដែលបានស្លាប់ និងអ្នកបាត់បង់ទីជម្រក ដោយសង្រ្គាមនៅតែដិតក្នុងអារម្មណ៍អ្នកស្រីនៅឡើយ។
បទឈប់បាញ់ដែលសម្របស្រួលដោយប្រទេសកាតា និងប្រទេសអេហ្ស៊ីប បានប្រកាស កាលពីថ្ងៃព្រហស្បតិ៍ទី២៣វិច្ឆិកា នឹងតម្រូវឲ្យផ្អាកសង្រ្គាមរវាងអ៊ីស្រាអែលនិងក្រុមសកម្មប្រយុទ្ធហាម៉ាសរយៈពេល តែប៉ុន្មានថ្ងៃ ដែលអាចអោយជំនួយមនុស្សធម៌ចូលទៅកាន់តំបន់ហ្កាហ្សាដែលកំពុងរងការបំផ្លិចបំផ្លាញនោះ៕

