ឥណ្ឌា ៖ សាច់ញាតិម្នាក់របស់កម្មករដែលជាប់ខ្លួនបាននិយាយកាលពីថ្ងៃសៅរ៍ថា ការព្រួយបារម្ភកាន់តែកើនឡើងៗ នៅក្នុងចំណោមកម្មករដែលជាប់ខ្លួនក្នុងផ្លូវហៃវ៉េក្រោមដីក្នុងតំបន់ភ្នំហិមាល័យរបស់ឥណ្ឌា អស់រយៈពេលពេល២សប្ដាហ៍កន្លងមកនេះ ខណៈកិច្ចប្រឹងប្រែងជួយសង្រ្គោះ បានប្រព្រឹត្ដទៅយឺតជាងមុន បន្ទាប់ពីម៉ាស៊ីនខួង១គ្រឿង បានខូច។
អ្នកស្រីស៊ូនីតា ហេមប្រុម (Sunita Hembrom) ដែលបាននិយាយឆ្លើយឆ្លងជាមួយប្អូនថ្លៃប្រុសអ្នកស្រីឈ្មោះ ប៊ីរេនដ្រា គីសគូ (Birendra KishKu) អាយុ៣៩ឆ្នាំនោះ បាននិយាយថា កម្មករបានសួថាតើបេសកម្ម ជួយសង្រ្គោះ ត្រូវប្រើរយៈពេលបន្ថែមប៉ុន្មានទៀត ហើយប្រសិនបើអ្វីមួយបានកើតឡើងចំពោះពួកគេនោះ?
យោងតាមសេចក្ដីថ្លែងការផ្លូវការមួយ បានឲ្យដឹងថា ម៉ាស៊ីនខួងធុនធ្ងន់១គ្រឿង ដែលគេប្រើប្រាស់ដើម្បីបំបែកឆ្លងកម្ទេចថ្មជិត៦០ម៉ែត្រនោះ បានខូចកាលពីថ្ងៃសុក្រទី២៤វិច្ឆិកា ហើយតម្រូវឲ្យដកថយទាំងស្រុង៕

