ប៉ាឡេស្ទីន ៖ ជនជាតិប៉ាឡេស្ទីនរាប់រយនាក់ បានទទួលស្វាគមន៍អ្នកទោស ដែលត្រូវបានដោះលែងប៉ុន្មានម៉ោងនៅថ្ងៃព្រឹកថ្ងៃអាទិត្យនេះ ក្នុងតំបន់វេស បែង។
តាមរូបភាពវីដេអូបានបង្ហាញអ្នកទោសដែលត្រូវបានដោះលែងទាំងនោះ កំពុងជិះលើស្មាមនុស្សជាច្រើននាក់ ខណៈហ្វូងមនុស្ស បានសម្ដែងការសប្បាយរីករាយ ដោយទះដៃ និងគ្រវីទង់ជាតិនៅតាមដងផ្លូវ។
ទីភ្នាក់ងាព័ត៌មានប៉ាឡេស្ទីន WAFA បានឲ្យដឹងថា អាជ្ញាធអ៊ីស្រាអែល បានដោះលែងអ្នកទោសប៉ាឡេស្ទីន៣៩នាក់ ក្នុងនោះរួមមានស្រ្ដី៦នាក់ និងក្មេង៣៣នាក់ផងដែរពីពន្ធនាគារពីរ ដែលជាផ្នែកមួយនៃវគ្គទី២ក្នុងកិច្ចព្រមព្រៀងដោះដូរជាមួយក្រុមហាម៉ាស ។
ស្ថិតនៅក្រោមកិច្ចព្រមព្រៀងរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស ក្រុមហាម៉ាស បានប្រគល់ចំណាប់ថ្នូរអ៊ីស្រាអែល១៣នាក់ និងជនជាតិថៃ៤នាក់ ទៅប្រទេសអ៊ីស្រាអែលវិញ កាលពីថ្ងៃសៅរ៍ទី២៥វិច្ឆិកា កន្លងទៅនេះ៕

