ប៉ាឡែស្ទីន ៖ អ្នកតវ៉ារាប់ពាន់នាក់ បានចូលរួមដើរក្បួនគាំទ្រប៉ាឡេស្ទីន ក្នុងក្រុងឡុងដ្រ៍ កាលពីថ្ងៃសៅរ៍ ដោយនគរបាលក្រុងបានមានក្រុមបាតុករថា ជនណាដែលត្រូវចាត់ទុកថារើសអើងជាតិសាសន៍ នឹងត្រូវបានឃាត់ខ្លួននៅឯកន្លែងជួបជុំ។
បទឈប់បាញ់រយៈពេល៤ថ្ងៃ ដែលបានព្រមព្រៀងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសអ៊ីស្លាមនិយមប៉ាឡេស្ទីន បានឃើញការដោះលែងចំណាប់ថ្នូរអ៊ីស្រាអែលចំនួន២៤នាក់ កាលពីថ្ងៃសុក្រ ប៉ុន្ដែយុទ្ធនាការសាមគ្គីភាពប៉ាឡេស្ទីនមានមូលដ្ឋាននៅប្រទេសងង់គ្លេស ដែលបានរៀបចំការដើរក្បួនកាលពីថ្ងៃសៅរ៍ បាននិយាយថា នេះគឺគ្រាន់តែជាបទឈប់បាញ់រយៈពេលខ្លីដោយផ្នែកប៉ុណ្ណោះសម្រាប់ប្រជាជនតំបន់ហ្កាហ្សា។
នគរបាលបាននិយាយ កាលពីថ្ងៃសុក្រថាមន្ត្រីនគរបាលជាង១.៥០០នាក់ នឹងត្រូវបានដាក់ពង្រាយឲ្យបំពេញភារកិច្ចនៅចុងសប្ដាហ៍ដើម្បីទប់ទល់នឹងការតវ៉ានេះ៕

