ចំណាប់ថ្នូរកុមារ និងស្រ្តីអ៊ីស្រាអែលដែលត្រូវបានដោះលែង បានធ្វើដំណើរតាមឧទ្ធម្ភាគចក្រមកដល់មណ្ឌលសុខភាពកុមារ Schneider ប្រទេសអ៊ីស្រាអែល ។
ចំណាប់ថ្នូរត្រូវបានដឹកដំបូងទៅកាន់មូលដ្ឋានទ័ពស្ថិតនៅទីក្រុងភាគខាងត្បូង Hatzerim ប្រទេសអ៊ីស្រាអែល ។

គួរឲ្យដឹងថា ក្រុមហាម៉ាស់ បានដោះលែងចំណាប់ថ្នូរ ១៧នាក់ ដែលបានរក្សាទុកនៅក្នុងតំបន់ហ្គាហ្សាអស់រយៈពេល ៥១ថ្ងៃ រួមទាំងក្មេងស្រីកាត់ជាតិសាសន៍អ៊ីស្រាអែល-អាមេរិក កាលពីថ្ងៃអាទិត្យ ស្របពេលដែលអ៊ីស្រាអែលបានដោះលែងអ្នកទោសប៉ាឡេស្ទីន នៅថ្ងៃទី ៣នៃកិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ។

បទឈប់បាញ់រយៈពេល ៤ថ្ងៃ គឺជាការផ្អាកសង្រ្គាមលើកដំបូងនៅក្នុងជម្លោះរយៈពេល ៧សប្តាហ៍ ចាប់តាំងពីក្រុមហាម៉ាស់ សម្លាប់មនុស្ស ១.២០០នាក់ និងចាប់ចំណាប់ថ្នូរប្រហែល ២៤០នាក់ ទៅកាន់តំបន់ហ្គាហ្សា ។
ដោយឡែក ពលរដ្ឋថៃ ៣នាក់ និងពលរដ្ឋរុស្ស៊ីម្នាក់ ត្រូវបានដោះលែងផងដែរដោយក្រុមហាម៉ាស់ កាលពីថ្ងៃអាទិត្យ ៕