UN បន្តចែកចាយជំនួយមនុស្សធម៌ដ៏ច្រើនសន្ធឹកសន្ធាប់ទៅកាន់តំបន់ភាគខាងជើងហ្គាហ្សា

2023/11/27 05:05:18 pm        140

មន្រ្តីមួយរូបរបស់អង្គការសហប្រជាជាតិ(UN) ដែលបានចូលរួមក្បួនរថយន្តដឹកជំនួយមនុស្សធម៌ទៅកាន់តំបន់ភាគខាងជើងហ្គាហ្សា និយាយថា ក្រុមផ្តល់ជំនួយនៅលើរថយន្តបានចែកចាយជំនួយដ៏ច្រើនសន្ធឹកសន្ធាប់បំផុតនៅក្នុងរយៈពេល ១ខែកន្លងមកនេះ ដោយលោកបានរៀបរាប់ពីស្ថានភាពស្គមស្គាំង ស្លេកស្លាំង និងស្រេកទឹករបស់ប្រជាពលរដ្ឋ មុនពេលទឹកមកដល់ ។

មុនពេលបទឈប់បាញ់រយៈពេល ៤ថ្ងៃរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ចូលជាធរមានកាលពីថ្ងៃសុក្រ ទីភ្នាក់ងារ UN បានបង្ហាញការព្រួយបារម្ភពីជំងឺ និងការខះជាតិទឹកនៅតំបន់ភាគខាងជើងហ្គាហ្សា ដែលត្រូវបានកាត់ផ្តាច់ជំនួយពីខាងក្រៅអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ។

កាលពីមុន UNធ្លាប់បាននិយាយថា ពួកគេពុំអាចទទួលបានច្រកសុវត្ថិភាពនោះទេ ហើយក្រុមសុខាភិបាលដែលបន្តប្រតិបត្តិការដូចជាក្រុមកាកបាទក្រហមអន្តរជាតិ បានរងការវាយប្រហារនៅទីនោះ ។

លោក James Elder គឺជាមន្រ្តីទីភ្នាក់ងារកុមារ UN បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា មូននិធិកុមារអង្គការសហប្រជាជាតិ (UNICEF) បានចូលរួមក្បួនរថយន្ត ៥គ្រឿងកាលពីថ្ងៃអាទិត្យជាមួយនឹងទីភ្នាក់ងារ UNផ្សេងទៀត ដើម្បីចែកចាយនំមានថាមពលខ្ពស់ គ្រាប់ថ្នាំវីតាមីនដល់កុមារ និងក្មេងៗឈឺ ។

លោកនិយាយថា ការចែកចាយជំនួយនេះ ត្រូវបានផ្តល់ដល់មន្ទីរពេទ្យដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ ។ លោករៀបរាប់ពីការមើលឃើញកុមាររងរបួស សម្រាកលើគ្រែក្នុងមន្ទីរពេទ្យ ក្នុងស្ថានភាពភ័យខ្លាច ។

លោកបន្តទៀតថា គ្មានសញ្ញាណាមួយនៃការបង្កជម្លោះទៀតនោះទេ ។

បើទោះបីជាជំនួយមកដល់យ៉ាងណាក៏ដោយ លោក Elder និយាយថា លោកបានមើលឃើញជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា បន្តដំណើរឆ្ពោះទៅកាន់តំបន់ភាគខាងត្បូង ដោយពួកគេព្រួយបារម្ភដល់ការទម្លាក់គ្រាប់បែកសារជាថ្មីរបស់អ៊ីស្រាអែល បើសិនជាបទឈប់បាញ់រយៈពេល ៤ថ្ងៃ ពុំត្រូវបានពន្យាពេលទេនោះ ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        302
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        345
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        325

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm