អាជ្ញារជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដឹកនាំដង្ហែក្បួនកាន់បដាអប់រំបញ្ហាគ្រឿងញៀននៅក្នុងព្រះរាជពិធីបុណ្យអុំទូក

2023/11/27 05:41:32 pm        482

ភ្នំពេញ៖ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលមានឯកឧត្តមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ ជាអគ្គលេខាធិការ បានដឹកនាំយុវជនកាយរិទ្ធ និងកាកបាទក្រហមកម្ពុជា អង្គការកសាង ខាណា និងHACC ចុះផ្សព្វផ្សាយអប់រំបញ្ហាគ្រឿងញៀន ដល់សាធារណជនមកចូលរួមលេងកម្សាន្តនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញរយៈពេល៣ថ្ងៃ។

ការជួញដូរ ចែកចាយ និងការប្រើប្រាស់គ្រឿងញៀនជាអំពើខុសច្បាប់,  ប្រើប្រាស់គ្រឿងញៀនបំផ្លាញការសិក្សា និង ជីវិតស្រស់ថ្លារបស់យុវវ័យ និងអ្វីៗដើម្បីប្រជាជនជាចម្បង បញ្ឈប់ការរើសអើង និងមាក់ងាយ អ្នកញៀនគ្រឿងញៀន ពង្រឹងការងារអប់រំបង្ការ ​ទាំងនេះគឺជាសារអប់រំ របស់យុវជនកាយរិទ្ធកម្ពុជា និងកាកបាទក្រហមកម្ពុជា ​និងអង្គការដៃគូធ្វើការផ្សព្វផ្សាយ ​អប់រំយុវជនទៅកាន់សាធារណជន និងមហាជនក្នុងព្រះរាជពិធីបុណ្យអុំទូកចាប់ពីថ្ងៃទី២៦ដល់២៨ខែវិច្ឆិកាឆ្នាំ ២០២៣។

ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋានអាជ្ញារជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ​បានឱ្យដឹងថា ក្រោយទទួលបាន​ការអនុញ្ញាតពីឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរង ​លោកបានដឹកនាំក្រុមយុវជន និងបុគ្គលិកដើរផ្សព្វផ្សាយក្នុងព្រះរាជពិធីបុណ្យអុំទូករយៈពេលបីថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកនេះ មានក្រុមយុវជនកាយរិទ្ធកម្ពុជា​ និងកាកបាទក្រហមកម្ពុជា៣០០នាក់ចុះអប់រំ លើកពាក្យស្លោក និង​អានសាអប់រំស្តីពីផលប៉ះពាល់ និងគ្រោះថ្នាក់ នៃការប្រើប្រាស់គ្រឿងញៀន និងនៅតាមគោលដៅ​សំខាន់ៗ។

ឧត្តមសេនីយ៍ឯកលឹម តុងហួត បានបញ្ជាក់ថា មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ អង្គការ​កសាង ខាណា Hacc បានសហការជាមួយអាជ្ញារជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមរយៈបញ្ជូន​ក្រុមយុវជន និងបុគ្គលិក មកចូលរួមផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន ក្នុងគោលបំណង​ផ្តល់នូវ​ចំណេះដឹង​ដល់សាធារណជនពីគ្រោះថ្នាក់ផ្សេងៗ​បណ្តាលមកពីការប្រើប្រាស់គ្រឿងញៀន «សូមអរគុណចំពោះ មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ​ដែលបានជួយផ្តល់កម្លាំង យុវជនកាយរិទ្ធ កាកបាទក្រហមក្នុង១ថ្ងៃ១០០នាក់ ​មានរយៈពេល៣ថ្ងៃសរុប៣០០នាក់ និង​អង្គការដៃគូ១០០នាក់ និងLOLC ឧបត្ថម្ភការបោះពុម្ពផ្សាយ ដើម្បីចូលរួមអប់រំ​ផ្សព្វផ្សាយពី​បញ្ហាគ្រឿង​ញៀនក្នុងឱកាសបុណ្យអុំទូក ២០២៣នេះ។

សម្រាប់នៅក្នុងឱកាសបុណ្យអុំទូកនេះ  អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានសហការជាមួយក្រុមប្រគំតន្ត្រីធំៗទាំងអស់ដើម្បីឱ្យពិធីករពិធីការនីជួយផ្សព្វផ្សាយអប់រំនូវសាអប់រំពីគ្រឿងញឿនផងដែរ។

សូមបញ្ជាក់ថា ការផ្សព្វផ្សាយអប់រំបញ្ហាគ្រឿងញៀន ដល់អ្នកមកចូលរួមលេងកម្សាន្ត ព្រះរាជ​ពិធីបុណ្យ​អុំទូកនេះ គឺស្របទៅនឹងតាមឆន្ទៈមុះមុតរបស់សម្តេចមហាបវរធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី ​នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងនីតិកាលទី៧នេះ ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm