ទេសចរមកពីអាម៉េរិក និងប្រទេសនានាសន្យាមកលេងកម្សាន្តព្រះរាជពិធីបុណ្យអុំទូកជាថ្មី

2023/11/27 06:01:13 pm        441

ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែវិច្ឆិកា ដែលជាថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីព អកអំបុក និងសំពះខែ។ នៅព្រឹកថ្ងៃនេះដែរ ពលរដ្ឋ និងទេសចរជាតិអន្តរជាតិ រាប់ពាន់នាក់ទៀត បានអញ្ជើញចូលរួមដើរកម្សាន្ត ទស្សនាការប្រណាំងទូក និងទស្សនាទិដ្ឋភាពនានា យ៉ាងសប្បាយរីករាយ ក្រោមម្លប់សុខសន្តិភាព និងមានសន្តិសុខសណ្តាប់ធ្នាប់ល្អបំផុត។

ថ្លែងប្រាប់ BTV នៅថ្ងៃនេះ ពលរដ្ឋ និងទេសចរចាស់ក្មេងនានាបានឱ្យដឹងថា ព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០២៣នេះ គឺមានភាពសប្បាយរីករាយ ការរៀបចំពិធីមានភាពរីកចម្រើនជាងឆ្នាំមុនៗ ជាពិសេសជាងនេះទូកចូលរួមប្រកួតមានចំនួនច្រើនជាងមុន កីឡាករសុទ្ធតែប្តេជ្ញាប្រឹងប្រែងប្រកួត ការរៀបចំប្រ ទីពក៏មានចំនួនច្រើនជាងបណ្តាឆ្នាំកន្លងមក មានភាពប្លែក ហើយការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ និងក្រុមពេទ្យប្រចាំការគ្រប់ទីកន្លែងដែលធ្វើឲ្យយើងទាំងអស់គ្នាដើរកម្សាន្តមានភាពកក់ក្តៅបំផុត។

សម្រាប់ទេសចរអន្តរជាតិ មកពីសហរដ្ឋអាមេរិច កាណាដា និងបណ្តាប្រទេសនានា ថ្លែងថា យើងទាំងអស់មានការពេញចិត្តសប្បាយរីករាយខ្លាំងណាស់ ដែលបានចូលរួមកម្សាន្តសប្បាយរីករាយជាមួយប ងប្អូនពលរដ្ឋខ្មែរ ដែលមានទឹកមុខសប្បាយរាក់ទាក់។ ពួកគាត់ក៏បានសន្យាដែរថា នឹងមកទស្សនាព្រះរាជពិធីបុណ្យអុំទូកនៅកម្ពុជានាឆ្នាំបន្តបន្ទាប់ទៀត។

អំឡុងព្រះរាជពិធីបុណ្យអុំទូកនេះ ក្រសួងសុខាភិបាលបានរៀបចំស្តង់សុខាភិបាលប្រចាំការផ្តល់ថ្នាំ ពិនិត្យ ព្យាបាលជំងឺចំនួន១៥ទីតាំង មានរថយន្តពេទ្យសង្គ្រោះបន្ទាន់ចំនួន៥០គ្រឿង និងមានរថយន្តបំរុងចំនួន២០គ្រឿង រថយន្តគ្លីនិចចល័តចំនួន៤គ្រឿងធំៗ និងក្រុមពេទ្យដើរចល័តជាច្រើនក្រុមផ្សេងៗ និងក្រុមពេទ្យប្រចាំការសម្រាប់ព្យាបាលជំងឺ និងសង្គ្រោះបន្ទាន់ជូនក្រុមកីឡាករនានាជាច្រើនទៀត ។

ក្នុងរយៈពេល២ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក គឺពីថ្ងៃទី២៥ ដល់ទី២៦ ខែវិច្ឆិកា កន្លងមកនេះ មានពល រដ្ឋចូលទទួលសេវាសុខាភិបាលជិត ៩០០០ នាក់។ ក្រៅពីនេះ ក៏មានស្ថាប័នផ្សេងៗ រួមទាំងសមត្ថកិច្ច ជំនាញក៏បានដាក់ពង្រាយកងកម្លាំងជាច្រើនពាន់នាក់ ដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ និងរង់ចាំជួយ ពលរដ្ឋ ដែលត្រូវការជំនួយផ្សេងៗផងដែរ៕អត្ថបទ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm