មណ្ឌលគិរី៖ ទិដ្ឋភាពថ្ងៃទី២នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក គេបានសង្កេតឃើញភ្ញៀវទេសចរយ៉ាងច្រើន នៅតែបន្តសម្រុកមកកម្សាន្ត តាមគោលដៅទេសចរណ៍នានា ក្នុងខេត្តមណ្ឌលគិរី ។
ចំណែកម្សិលមិញ ពោលគឺថ្ងៃទី១នៃព្រះរាជពិធីបុណ្យអុំទូក មានអ្នកទេសចរសរុប ៩,៧៧៦នាក់មកកម្សាន្ត ក្នុងនោះទេសចរជាតិ ៩,៦៥៣នាក់ ទេសចរបរទេស ១២៣នាក់ ។
តួលេខនេះ បើប្រៀបធៀបឆ្នាំ២០២២ ភ្ញៀវសរុបកើន ចំនួន ៣៧,៤១% ភ្ញៀវជាតិកើន ៣៨,០១% ភ្ញៀវបរទេសកើនចំនួន ២,៥% ។ រីឯស្ថានភាពសន្តិសុខ មានភាពល្អប្រសើរទាំងអស់ ៕





