មនុស្សជិត ២លាននាក់គ្មានអគ្គិសនីប្រើប្រាស់ ខណៈព្យុះរដូវរងាវាយប្រហារប្រទេសរុស្ស៊ី និងអ៊ុយក្រែន

2023/11/28 04:54:35 pm        167

ប្រទេសរុស្ស៊ីបាននិយាយថា ព្យុះសង្ឃរា និងទឹកជំនន់ដ៏ធ្ងន់ធ្ងរបានធ្វើ​ឱ្យ​មនុស្ស​ប្រហែល ១,៩​លាន​នាក់​គ្មានថាមពលអគ្គិសនីប្រើប្រាស់នៅភាគខាងត្បូង ដោយ​សំដៅលើ​តំបន់​ជា​ច្រើន​របស់​អ៊ុយក្រែន​ដែល​ត្រូវបានដាក់បញ្ចូលជាឧបសម្ព័ន្ធខុសច្បាប់ដោយទីក្រុងមូស្គូ។ 

ក្រសួងថាមពលរបស់រុស្ស៊ីនិយាយថា គ្រោះមហន្តរាយដ៏អាក្រក់បំផុតគឺនៅក្នុងតំបន់ Dagestan តំបន់ Krasnodar និង តំបន់ Rostov ក៏ដូចជា តំបន់ Donetsk តំបន់ Luhansk តំបន់ Kherson តំបន់Zaporizhzhia និង Crimea របស់អ៊ុយក្រែន។ 

មានមនុស្ស​យ៉ាង​ហោចណាស់៤នាក់ បានស្លាប់ជាប់ពាក់ព័ន្ធនឹងខ្យល់ព្យុះនោះ ត្រូវ​បាន​រាយការណ៍​ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។អ៊ុយក្រែននិយាយថា ភូមិ និងទីប្រជុំជនចំនួន ២.០១៩ ទីតាំង របស់ខ្លួនពុំមានថាមពលអគ្គិសនីប្រើប្រាស់ បន្ទាប់ពីព្យុះព្រិលរដូវរងានេះ។

ព្យុះនេះ ក៏កំពុងវាយលុកប្រទេសម៉ុលដាវី ហ្សកហ្ស៊ី និងប៊ុលហ្គារី ផងដែរ។ នៅ​កំពង់ផែ​សមុទ្រ​ខ្មៅ​ នៃទីក្រុង Sochi របស់រុស្ស៊ី គេបានមើលឃើញមានរលកធំៗ វាយ​បោកមាត់​សមុទ្រ​របស់​ទីក្រុង​នេះ ។

នៅទីក្រុងមូស្គូ ក្រុមអាជ្ញាធរត្រូវដាក់ពង្រាយគ្រឿងចក្រជំនាញ ដើម្បីបោសសម្អាតផ្លូវនានា បន្ទាប់​ពី​ព្រិល​ធ្លាក់ខ្លាំង។

នៅឧបទ្វីប Crimea ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន ត្រូវបានបញ្ចូល​ដោយ​រុស្ស៊ី​ដោយ​ខុស​ច្បាប់​កាល​ពីឆ្នាំ ២០១៤ មន្ត្រីដែលលើកបន្តុប​ដោយ​ទីក្រុងមូស្គូ​បាន​រាយការណ៍​អំពី​ទឹកជំនន់​នៅ​តំបន់​ឆ្នេរសមុទ្រ។ ដើមឈើដួលរលំ និងកំទេចកំទីផ្សេងទៀតត្រូវ​បាន​គេឃើញ​នៅ​ពាស​ពេញ​តាម​ដង​ផ្លូវ​ នៃទីក្រុងជាច្រើន។

ក្រសួងសគ្រាអាសន្នរុស្ស៊ី បានរាយការណ៍កាលពីថ្ងៃចន្ទទី២៧វិច្ឆិកាថាមនុស្សម្នាក់ស្លាប់ និង១០​នាក់​រងរបួស និងជារាប់រយនាក់ត្រូវបានជម្លៀស ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm