ឯកឧត្តម វង សូត ដឹកនាំគណៈប្រតិភូសភាកម្ពុជា ចូលរួមពិធីបើកជាផ្លូវការ នៃកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ APA

2023/11/28 06:11:08 pm        100


ភ្នំពេញ៖ ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូសភាកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ APA បានបើកជាផ្លូវការនៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានគណៈប្រតិភូសភាដែលជាសមាជិកចំនួន ១៩ ប្រទេសអញ្ជើញចូលរួម។ ឯកឧត្តម នូម៉ាន គូទូមូស ប្រធានរដ្ឋសភាតួកគី និងជាប្រធាន APA បានថ្លែងសុន្ទរកថាបើក ដោយបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ប្រតិភូសភាសមាជិក APA ទាំងអស់ ដែលបានអញ្ជើញចូលរួម និងបានប្តេជ្ញាក្នុងការពង្រឹងតួនាទីរបស់ APA ក្នុងការចូលរួមចំណែកដោះស្រាយបញ្ហាប្រឈម និងជម្លោះនានា ដែលកំពុងកើតមាននៅក្នុងតំបន់ និងសកលលោក។


ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានដឹកគណៈប្រតិភូសភាកម្ពុជា ចូលរួមពិធីបើកជាផ្លូវការ នៃកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ APA នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ សមាសភាពគណៈប្រតិភូដែលចូលរួមអមដំណើរឯកឧត្តមអនុប្រធានទី២រដ្ឋសភា រួមមាន ឯកឧត្តម កែវ ពិសិដ្ឋ លេខាធិកាគណៈកម្មការទី៦នៃរដ្ឋសភា និងឯកឧត្តម ទី សុគន្ធ លេខាធិការគណៈកម្មការទី៥នៃរដ្ឋសភា និងមន្ត្រីជំនាញមួយចំនួនទៀត។ 

បន្ទាប់ពីពិធីបើកជាផ្លូវការនេះ ក្រុមប្រឹក្សាប្រតិបត្តិ APA នឹងចាប់ផ្តើមកិច្ចប្រជុំរបស់ខ្លួនដើម្បីពិនិត្យពិភាក្សាលើករបាយការណ៍ និងសេចក្តីព្រាងសេចក្តីសម្រេច របស់គណៈកម្មាធិការអចិន្ត្រៃយ៍នីមួយៗ រួមមាន÷ គណៈកម្មាធិការអចិន្ត្រៃយ៍កិច្ចការនយោបាយ, គណៈកម្មាធិការអចិន្ត្រៃយ៍ថវិកា និងផែនការ, គណៈកម្មាធិកាអចិន្ត្រៃយ៍កិច្ចការសង្គម និងវប្បធម៌, គណៈកម្មាធិការអចិន្ត្រៃយ៍សេដ្ឋកិច្ចនិងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ សេចក្តីព្រាងសេចក្តីសម្រេចនៃគណៈកម្មាធិការអចិន្ត្រៃយ៍នីមួយៗ រួមទាំងបញ្ហាផ្សេងៗទៀត នឹងត្រូវបានពិនិត្យពិភាក្សា ដើម្បីដាក់បញ្ចូលទៅក្នុងរបៀបវារៈរបស់មហាសន្និបាត APA លើកទី១៤ ធ្វើការអនុម័ត។


គួររំលឹកថា កិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ APA នាពេលនេះ នឹងប្រព្រឹត្តិទៅរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី ២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលរដ្ឋសភានៃសាធារណរដ្ឋតួកគី ធ្វើជាម្ចាស់ផ្ទះរៀបចំ៕


អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm