ថ្ងៃទី០២នៃព្រះរាជពិធីបុណ្យអុំទូក៖ សន្តិសុខ សណ្តាប់ធ្នាប់ មានភាពល្អប្រសើរ និងមានប្រជាពលរដ្ឋមកចូលរួមកម្សាន្តសប្បាយយ៉ាងច្រើនកុះករ

2023/11/28 06:24:04 pm        3.0 K

ភ្នំពេញ៖ នៅថ្ងៃទី០២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក គឺ​សភាពការណ៍​សន្តិសុខ សណ្តាប់ធ្នាប់ មានភាពល្អប្រសើរ និងមាន​ប្រជាពលរដ្ឋ​មក​ចូលរួម​កម្សាន្ត​សប្បាយ​យ៉ាង​ច្រើនកុះករប្រមាណ ១លាន ៧សែននាក់។ កម្លាំងត្រៀម​អន្តរាគមន៍​បាន​ចេញ​ជួយ​សង្រ្គោះ​ករណី​ទូកប្រណាំងលិចទឹកចំនួន ០៤ទូក ដោយ បានជួយសង្រ្គោះកីឡាករសរុប ១១៩​នាក់ និងជួយសង្គ្រោះកីឡាករធ្លាក់ពីលើទូកចំនួន ១៧នាក់ ប្រកបដោយសុវត្ថិភាព។ នេះបើយោង​តាម​របស់អនុគណៈកម្មការការពាររក្សាសន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់សង្គម ចរាចរណ៍ សង្រ្គោះទូកលិច និងអ្នកជំងឺ។

យោង​តាមរបាយការណ៍របស់អនុគណៈកម្មការការពាររក្សាសន្តិសុខ របៀបរៀបរយ សណ្តាប់​ធ្នាប់សង្គម ចរាចរណ៍ សង្រ្គោះទូកលិច និងអ្នកជំងឺ បានឲ្យដឹងថា កម្លាំងត្រៀមអន្តរាគមន៍ បាន​ចេញជួយសង្រ្គោះករណីទូកប្រណាំងលិចទឹកចំនួន ០៤ទូក ដោយ បានជួយ​សង្រ្គោះ​កីឡាករ​សរុប ១១៩នាក់ និងជួយសង្គ្រោះកីឡាករធ្លាក់ពីលើទូកចំនួន ១៧នាក់ ប្រកបដោយសុវត្ថិភាព។ បាន​ចុះផ្សព្វផ្សាយអប់រំស្ដីពីការបង្ការទប់ស្កាត់ និងពន្លត់អគ្គិភ័យតាមបណ្តាយានដ្ឋាន ផ្ទះជួល ផ្ទះសំណាក់ ភោជនីយ៍ដ្ឋាន នៅជុំវិញតំបន់ប្រារព្ធព្រះរាជពិធីបុណ្យសរុប ១៤គោលដៅ។ ក្រុម​គ្រូ​ពេទ្យ​ប្រចាំការ​នៅ​តាម​គោល​ដៅ​បាន​ធ្វើកា​រ​សង្រ្គោះ​បឋម​ដល់​អ្នក​ដែល​មាន​បញ្ហា​សុខភាព​សរុប​ចំនួន ២.៦៥៩នាក់ (ស្រី ៤៧៦នាក់) និងបញ្ជូនទៅសង្រ្គោះ នៅ មន្ទីរពេទ្យចំនួន ០២នាក់។

គ្រប់ទីបញ្ជាការស្រាល (គិតពីម៉ោង ០៧:០០ព្រឹក ដល់ម៉ោង ១៩:០០យប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ​២០២៣) សភាពការណ៍នៅក្នុងតំបន់ប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះខែ អកអំបុក ថ្ងៃទី០២ ត្រូវនឹងថ្ងៃទី២៧ ខែ វិច្ឆិកា ឆ្នាំ២០២៣ នេះ ដែលមាន​ទូក​ចូល​រួម​ប្រកួត​ចំនួន ៣៣៨ទូក (ទូកអន្តរជាតិចំនួន ១៣៧ទូក) ក្នុងនោះ ៖

-ទូកអុំបុរសចំនួន ១៥៨ទូក

-ទូកចែវបុរសចំនួន ៤២ទូក

-ទូកចែវនារីចំនួន ៣ទូក

-ទូកអន្ដរជាតិ ១២៩ទូក

-ចំណុះទូកសរុប ១៦.៥៩៦នាក់ (ត្រៀម ៣.៨៤៨នាក់)

និងប្រទីបដែលនឹងត្រូវបណ្តែតអបអរសាទរព្រះរាជពិធីបុណ្យមានចំនួន ៣០ប្រទីប។

របាយការណ៍ដដែលបានបញ្ជាក់ថា ដោយឡែកកម្លាំងសមត្ថកិច្ចជំនាញ បានបង្រ្កាបបទ​ល្មើស​ឆក់​ទូរស័ព្ទដៃ ០១លើក ដោយឃាត់ខ្លួនជនល្មើស ០១នាក់ នៅគោលដៅសួនវត្តបុទុម និង​មាន​ករណី​គ្រោះថ្នាក់ចរាចរណ៍កើតឡើង ០១លើក នៅគោលដៅមុខវត្តឧណ្ណាលោម (ម៉ូតូបុក​ក្មេង​បណ្តាល​ឲ្យ​របួស ០១នាក់)។

ជាមួយគ្នានោះ សមត្ថកិច្ចការពារគោលដៅ បានប្រតិបត្តិការ និងអន្តរាគមន៍សង្រ្គោះ បាន​រក​ឃើញ​ក្មេង​វង្វេងសាច់ញាតិចំនួន ១១នាក់ (ស្រី ០៥នាក់) ដោយបានធ្វើការផ្សព្វផ្សាយ ហើយ​ត្រូវ​បាន​សាច់ញាតិមកទទួលយកទៅវិញចំនួន ០៨នាក់ និងកំពុងស្វែងរកសាច់ញាតិចំនួន ០៣​នាក់​បន្ត​ទៀត៕

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm