ឯកឧត្តម វង សូត ដឹកនាំគណៈប្រតិភូសភាកម្ពុជា ចូលជួបសម្តែងការគួរសម​ និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាតួកគី

2023/11/28 08:54:12 pm        102


តួកគី៖ នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ​ ឯកឧត្តម ម៉ានូ គូទូមូស ប្រធានរដ្ឋសភានៃសាធារណរដ្ឋតួកគី និងជាប្រធាន APA ខណៈពេល​ ឯកឧត្តម ដឹកនាំគណៈប្រតិភូសភានៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ APA នៅប្រទេសតួកគី។

ឯកឧត្តមអនុប្រធានទី២រដ្ឋសភា បានផ្តាំផ្ញើការសាកសួរសុខទុក្ខ ពីសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងបានកោតសរសើរចំពោះរដ្ឋសភានៃសាធារណរដ្ឋតួកគី ដែលបានរៀបចំធ្វើជាម្ចាស់ផ្ទះមហាសន្និបាត APA និងកិច្ចប្រជុំនានា ដូចជាកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ នាពេលនេះ ប្រកបដោយភាពជោគជ័យ ទទួលបានការគាំទ្រជាច្រើនពីសភាសមាជិក APA។

ក្នុងនាមរដ្ឋសភាកម្ពុជា និងប្រជាជនកម្ពុជាទូទាំងប្រទេស ឯកឧត្តម បានអបអរសាទរដោយភាពសប្បាយរីករាយបំផុតជាមួយប្រជាជន រដ្ឋាភិបាល ក៏ដូចជារដ្ឋសភាតួកគី ក្នុងឱកាលនៃខួបលើកទី១០០ឆ្នាំ នៃការបង្កើតសាធារណរដ្ឋតួកគី។ ប្រទេសទាំងពីរ កម្ពុជា-តួកគី បានផ្សារភ្ជាប់ទំនាក់ទំនាក់ជាមួយគ្នាជាយូរមកហើយ ពោលគឺតាំងពីឆ្នាំ១៩៥៨ មកម្លេះ ហើយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អនេះ មានការរីកចម្រើនគួរកត់សម្គាល់។ ឯកឧត្តមអនុប្រធានទី២រដ្ឋសភា បានអរគុណចំពោះរដ្ឋាភិបាលតួកគី ដែលតែងតែឧបត្ថម្ភគាំទ្រដល់កម្ពុជា និងការផ្តល់ជំនួយអភិវឌ្ឍន៍ក្នុងវិស័យជាច្រើនតាមរយៈភ្នាក់ងារសម្របសម្រួលទីកា (TIKA)។

ឯកឧត្តម នូម៉ាន គូទូមូស បានអរគុណឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា ដែលបានអញ្ជើញដឹកនាំគណៈប្រតិភូមកចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ APA នាពេលនេះ ដែលពិតជាផ្តល់កិត្តិយសយ៉ាងធំធេងចំពោះរដ្ឋសភាតួកគីជាម្ចាស់ផ្ទះ។ ឯកឧត្តម មានប្រសាសន៍ថា ប្រទេសទាំងពីរ កម្ពុជា-តួកគី មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយគ្នា រហូតបានបង្កើតស្ថានទូតប្រចាំប្រទេសរៀងៗខ្លួន។


ឯកឧត្តម បានសំណូមពរឱ្យ សភានៃប្រទេសទាំងពីរបន្តពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត តាមរយៈក្រុមមិត្តភាពសភាប្រទេសទាំងពីរ ការដាក់ចេញផែនការសកម្មភាពច្បាស់លាស់ថែមទៀត និងការគាំទ្រគ្នាទៅវិញទៅមក នៅលើវេទិការអន្តរសភានានាជាដើម​ ៕

 

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm