ឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង៖ រយៈពេល២ថ្ងៃ នៃពិធីបុណ្យអុំទូក ពលរដ្ឋមកទទួលសេវាតាមជម្រកតង់ពិនិត្យសុខភាព មានចំនួនជាង៦២០០នាក់

2023/11/28 03:52:02 pm        870

ឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី២៨ ខែវិចិ្ឆកា ឆ្នាំ២០២៣នេះថា៖ រយៈពេល២ថ្ងៃ នៃពិធីបុណ្យអុំទូក ប្រជា​ពលរដ្ឋ​មកទទួលសេវាតាមជម្រកតង់ពិនិត្យសុខភាព មានចំនួនជាង៦២០០នាក់។

ឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង បានបន្តថា សម្រាប់ក្រុមគិលានសង្រ្គោះ សម្រាប់​ពិធី​បុណ្យ​អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដែល​មាន​ការដឹកនាំដោយក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ យើងបាន​រៀបចំ​កម្លាំង​ក្រុ​​មការងារគ្រូពេទ្យជិត១៥០០នាក់ សម្រាប់ធ្វើការប្តូរវេណគ្នា ក្នុងរយៈពេល៣ថ្ងៃ នៃ​ពិធី​បុណ្យ​អុំទូក ប៉ុន្តែកម្លាំងក្រុមគ្រូពេទ្យយើង មិនគ្រប់គ្រាន់នោះទេ ព្រោះផ្គួប​ផ្សំ​ជាមួយ​ក្រុម​ការងារ​គ្រូពេទ្យ​ពី​ក្រសួងសុខាភិបាល ដោយយកម្លាំងពីក្រុមគ្រូពេទ្យថ្នាក់ជាតិ និងក្រុមគ្រូ​ពេទ្យ​បណ្តា​ខេត្ត​នានា​មក​បន្ថែម ដែលមានសរុបចំនួនជាង២០០០នាក់ រីឯរថយន្តសង្រ្គោះ​មនី្ទរ​សុខាភិបាល​រាជ​ធានី​ភ្នំពេញ ដាក់ចំនួន១២ក្រុម បូករួមទាំងក្រសួង គឺចំនួន៧០គ្រឿង និងរថយន្ត​គី្លនិក​ចល័ត​ចំនួន​៤​គ្រឿង សម្រាប់ពង្រាយតាមទីតាំងកន្លែងកម្សាន្តនានា ជម្រកតង់ផ្តល់សេវាមានចំនួន១៦ ដើម្បី​ផ្តល់​សេវា និងអប់រំសុខភាពជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវបរទេស មកកម្សាន្ត​នាឱកាស​បុណ្យ​អុំទូក​នេះ ជាពិសេសបញ្ហាបង្ការនិងទប់ស្កាត់ជំងឺអេដស៍។

ចំណែកលោកវេជ្ជបណ្ឌិត ហុង ចិន្តា ប្រធានផ្នែករថយន្តសង្រ្គោះបន្ទាន់ ប្រចាំ​ការ​នៅ​គោល​ដៅ​នាយកដ្ឋាន​អង្គរក្ស បានលើកឡើងថា ក្នុងគោលដៅ មានក្រុមប្រចាំការចំនួន២ក្រុម និងរថយន្ត​គិលា​នសង្រ្គោះចំនួន២គ្រឿង និងក្រុមការងារគ្រូពេទ្យចំនួន២០នាក់ ដើម្បី​ផ្តល់​សេវា​ជូន​ប្រជា​ពលរដ្ឋ​ផងដែរ។

ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋមកពីខេត្តបាត់ដំបង មកកម្សាន្តក្នុងពិធីបុណ្យអុំទូក មាន​អាការៈ​មិន​ស្រួល​ខ្លួន មកទទួលសេវាសុខាភិបាល ពីក្រុមគ្រូពេទ្យ បាននិយាយថា ក្រុមគ្រួសាររបស់គាត់ បាន​មកចូលរួមពិធីបុណ្យអុំទូក មានរយៈពេល២ថ្ងៃមកហើយ បើគិតទាំងថ្ងៃនេះទៀត គឺ៣ថ្ងៃ ព្រោះ​ពិធីបុណ្យអុំទូក បានអាក់ខានរយៈពេល៣ឆ្នាំមកហើយ។ ដូច្នេះចង់មកសប្បាយ ពិសេស​ឃើញ​ការរៀបចំទាំងសណ្តាប់ធ្នាប់ និងសេវាសុខាភិបាល តាមគោលដៅនីមួយៗ បានយ៉ាង​ល្អ​ប្រសើរ។ ជាក់ស្តែងព្រឹកនេះ គាត់មិនខ្លួន ក៏បានមកជួបគ្រូពេទ្យយកចិត្តទុកដាក់ និងផ្តល់​ថ្នាំ​ជូន​គាត់​ដោយឥតគិតថ្លៃ។

សូមបញ្ជាក់ផងដែរថា គណៈកម្មការការពារសុខភាព និងសង្រ្គោះ​បាន​រៀបចំ​រថយន្ត​គិលាន​សង្រ្គោះ​ចំ​នួន ៧០គ្រឿង៖ ៣២គ្រឿង ប្រតិបតិ្តការគោលដៅ រថយន្ត​សង្រ្គោះ​របស់​រាជ​ធានី​ភ្នំពេញ ចំនួន ១៦គ្រឿង រថយន្តមនី្ទរពេទ្យជាតិ ចំនួន១៤គ្រឿង រថយន្ត​សង្រ្គោះ​របស់​ទីសី្ត​ការ​ក្រសួង​សុខាភិបាល ចំនួន២គ្រឿង រថយន្តសង្រ្គោះមកតាមចំណុះទូក ចំនួន១៨គ្រឿង (មកពី​១០​ខេត្ត) រថយន្តសង្រ្គោះត្រៀម បំរុង មានចំនួន២០គ្រឿង, ៤គ្រឿងមនី្ទរពេទ្យជាតិ តេជោ​សន្តិភាព​, ១៦គ្រឿង មកពី១១ខេត្តផ្សេងគ្នា ក្រៅពីនោះគណៈកម្មការការពារសុខភាព និង​សង្រ្គោះ បានរៀបចំបន្ថែម រថយន្តគ្លីនិកចល័ត ចំនួន៤គ្រឿង៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am