រដ្ឋបាល​ខេត្តកណ្តាល ​បញ្ជា​អាជ្ញាធរ​ក្រុង​ស្រុក​រុះរើ​ផ្ទះ​បណ្ដែត​ទឹក ​និង​បែរ​ចិញ្ចឹម​ត្រី​ខុសច្បាប់​ចេញពី​ទន្លេ

2021/06/14 01:01:44 pm        756

កណ្ដាល ៖ រដ្ឋបាល​ខេត្តកណ្តាល ​បញ្ជា​អោយ​អាជ្ញាធរ​មូលដ្ឋាន​នៅ​តាម​ក្រុង​ស្រុក ​ដែលមាន​ភូមិសាស្ត្រ​នៅតាម​ដង​ទន្លេ​នានា ត្រូវ​ចាត់វិធានការ​តាម​នីតិ​វិធី​ច្បាប់ និង​រុះរើ​សំណង់​បែរ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្តែត​ខុសច្បាប់​ដោយ​គ្មាន​ការយោគយល់ ​ដើម្បី​ធានា​រក្សា​សោភ័ណភាព ​សណ្តាប់ធ្នាប់ និង​ធានា​រក្សា​គុណភាព​បរិស្ថាន​ឲ្យ​បានល្អ​ប្រសើរ​។

ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្តាល ​បាន​ថ្លែងប្រាប់​BTV នៅ​ថ្ងៃទី​១៤ ​ខែមិថុនា​នេះ ថា បន្ទាប់ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​អនុវត្តន៍​វិធានការ​ច្បាប់ លើ​សំណង់​អនាធិបតេយ្យ ផ្ទះ​បណ្តែត​ទឹក បែរ​ចិញ្ចឹម​ត្រី​គ្រប់​ប្រភេទ ​នៅ​តាម​មាត់ទន្លេ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ​បាន​ធ្វើឱ្យ​មាន​ផ្ទះ​បណ្តែត ទឹក បែរ​ចិញ្ចឹម​ត្រី​ខុសច្បាប់​មួយ​ចំនួន ​បាន​ចល័ត​ផ្លាស់​ទី​ចេញពី​រាជធានី​ភ្នំពេញ​ ទៅ​ក្នុង​ភូមិសាស្ត្រ​ខេត្តកណ្តាល ​សម្រាប់​បញ្ហា​នេះ ឯកឧត្តម​ ក៏បាន​បញ្ជា​អាជ្ញាធរ​មូលដ្ឋាន​ខ្លួន ត្រូវ​ជំរុញ​អោយ​ផ្ទះ​បណ្តែត​ទឹក បែរ​ចិញ្ចឹម​ត្រី​ខុសច្បាប់​ទាំងនោះ​ត្រូវ​ចេញ​អោយ​ផុត​ពី​ទឹកដី​ភូមិសាស្ត្រ​ខេត្តកណ្តាល ​ខណៈ​អាជ្ញាធរ​មូលដ្ឋាន​ខេត្តកណ្តាល​ បាន​និងកំពុង​អនុវត្ត​វិធានការ​ច្បាប់ និង​មានការ​រុះរើ​ផ្ទះ​បណ្តែត​ទឹក ​បែរ​ចិញ្ចឹម​ត្រី​ខុសច្បាប់​នៅ​ក្នុង​ដង​ទន្លេ​ភូមិសាស្ត្រ​ខេត្តកណ្តាល​ ចេញពី​ដង​ទន្លេ​ជាបន្ទាន់​ផងដែរ​។

នៅក្នុង​ដំណើរ​ចុះ​ត្រួតពិនិត្យ​ផ្ទះ​បណ្តែត​ទឹក បែរ​ត្រី ខុសច្បាប់​តាម​ដង​ទន្លេ​ក្នុង​ភូមិ​សាស្ត្រ​ស្រុក​កៀនស្វាយ​ ស្រុក​ល្វាឯម និង​ស្រុក​លើកដែក ​នៅ​ថ្ងៃ​ម្សិលមិញ​នេះ ​ឯកឧត្តម គង់ សោ​ភ័​ណ្ឌ សំគាល់​ឃើញថា ​មាន​ផ្ទះ​បណ្តែត​ទឹក​ បែរ​ចិញ្ចឹម​ត្រី និង​ផ្ទះ​ទូក​តូច​ចល័ត​ខុសច្បាប់​ភាគច្រើន​ជា​សំណង់​របស់​បងប្អូន​ពលរដ្ឋ​ខ្មែរ​ខ្លះ ​បងប្អូន​ខ្មែរ​-​ឥស្លាម​ខ្លះ និង​ខ្លះ​ទៀត​ជា​ជនជាតិ​វៀតណាម ​បាន​សង់ផ្ទះ​បណ្តែត​ទឹក​ស្នាក់នៅ​អចិន្ត្រៃយ៍​មាន​ប័ណ្ណ​ខៀវ​ស្នាក់នៅ​ស្របច្បាប់ និង​ខ្លះទៀត ​រស់នៅ​លក្ខណៈ​មិន​ស្របច្បាប់ ដែល​ទាមទារ​ត្រូវ​ត្រួតពិនិត្យ​ និង​ដោះស្រាយ​តាម​វិធានការ​ច្បាប់​។

ឯកឧត្តម គង់ សោ​ភ័​ណ្ឌ បន្តថា មកដល់ពេលនេះ យើង​មិនទាន់​ដឹង​ពី​ចំនួន​សំណង់​បែរ​ចិញ្ចឹម​ត្រី និង​ផ្ទះ​បណ្តែត​ទឹក​ខុសច្បាប់​មាន​ចំនួន​ប៉ុន្មាន​នោះទេ ​ដោយសារ​ក្នុងអំឡុងពេល​អាជ្ញាធរ​កំពុង​អនុវត្ត​ច្បាប់​នេះ គឺ​បាន​ធ្វើអោយ​ម្ចាស់​បែរ​ចិញ្ចឹម​ត្រី និង​ផ្ទះ​បណ្តែត​ទឹក​ទាំងនោះ ​ធ្វើការ​ចល័ត​បំលាស់​ទី​ចុះឡើង រត់គេច​ពី​អាជ្ញាធរ​ចុះ​ត្រួតពិនិត្យ​។

នៅក្នុង​ដំណើរ​ចុះ​ត្រួតពិនិត្យ​នោះ ឯកឧត្តម ​អភិបាល​បាន​បញ្ជា​អោយ​អាជ្ញាធរ​ស្រុក​ត្រូវ​ចាត់​អោយ​មាន​កងកម្លាំង​យាមល្បាត​គ្រប់ពេលវេលា និង​ហាម​មិន​មាន​បែរ​ត្រី ផ្ទះ​បណ្តែត​ទឹក​ចូល​ចត​ក្នុង​មូលដ្ឋាន​ខ្លួន​ជាដាច់ខាត ហើយ​ត្រូវ​គ្រប់គ្រង​ស្ថិតិ​បែរ​ត្រី ផ្ទះ​បណ្តែត​ទឹក ​ទាំងចាស់​ទាំងថ្មី​អោយ​បាន​ច្បាស់លាស់​បំផុត ដើម្បី​រៀបចំ​សណ្តាប់​ធ្នាប់​តាម​ដង​ទន្លេ​ឡើងវិញ ​សម្រួល​ដល់​ផ្លូវ​នាវាចរ​ និង​ប្រព័ន្ធ​អេកូ​ឡូ​ហ្ស៊ី ​ជៀសវាង​ការ​ខូចខាត​ធ្ងន់ធ្ងរ ដល់​ជីវៈចម្រុះ​ក្នុង​ទឹក ខូចគុណភាព​ទឹក បំពុល​បរិស្ថាន និង ប៉ះពាល់​ដល់​សោភ័ណភាព​តាម​ដង​ទន្លេ ​និង​សុខភាព​របស់​ប្រជាពលរដ្ឋ​ដែល​បាន​ប្រើប្រាស់​ទឹក​ក្នុង​ទន្លេ​ជាប្រចាំ​ថ្ងៃ​ផងដែរ​៕

​អត្ថបទ ស៊ុម សុខ​ជា

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm