ប្រជាជនបូលីវី ដែលត្អូញត្អែរបានមកតម្រង់ជួរដើម្បីទទួលបានប្រេងឥន្ធនៈនៅទូទាំងទីក្រុង La Paz កាលពីថ្ងៃអង្គារ ខណៈអាជ្ញាធរបានបដិសេធការខ្វះខាត និងបានដាក់កំហុសតម្លៃប្រេងឥន្ធនៈហក់ឡើងខ្ពស់ ទៅលើលើសង្រ្គាមពិភពលោកដែលកំពុងបន្ត។

រថយន្តក្រុង រថយន្តដឹកទំនិញ និងរថយន្តអ្នកដំណើររាប់សិបគ្រឿង បានចូលមកតាមដងផ្លូវ និងស្ថានីយ៍បម្រើសេវាកម្មមួយចំនួននៅក្នុងទីក្រុង La Paz ។
យោងតាមអ្នកបើកបរក្នុងតំបន់ លោក Ramiro បាននិយាយថា បន្ថែមពីលើប្រេងឥន្ធនៈដែលពិបាកទទួលបាន វាមានការកំណត់លើបរិមាណប្រេងឥន្ធនៈ ដែលលោកអាចទិញបាននៅស្ថានីយ៍។

ប្រធានាធិបតី លោក Luis Arce បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសបូលីវី ចំណាយខ្ពស់មិនធម្មតា សម្រាប់ការនាំចូលប្រេងឥន្ធនៈ ហើយត្រូវបានសន្និដ្ឋានថាការកើនឡើងតម្លៃនេះបណ្តាលមកពីផលប៉ះពាល់នៃសង្គ្រាមដែលកំពុងបន្តរវាងរុស្ស៊ី-អ៊ុយក្រែន និងសង្គ្រាមរវាងអ៊ីស្រាអែល-ប៉ាឡេស្ទីន។