ភ្នំពេញ ៖ អគ្គស្នងការនគរបាលជាតិ បានប្រគល់រថយន្តពន្លត់អគ្គិភ័យបែបទំនើបចំនួន១គ្រឿង ដល់នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះនៃក្រសួងមហាផ្ទៃ និងមួយគ្រឿងទៀតដល់ស្នងការនគរបាលរាជធានីភ្នំពេញ ដោយរថយន្តពន្លត់អគ្គីភ័យនេះ អាចជួយពន្លត់អគ្គីភ័យបានខ្ពស់ និងបានពីចម្ងាយផងដែរ។
ថ្លែងប្រាប់ទូរទស្សន៍ប៊ីធីវី ឧត្តមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បានឲ្យដឹងថា រថយន្តដែលបានផ្តល់ជូននាពេលនេះ គឺមានអត្ថប្រយោជន៍ច្រើន ជាង រថយន្តដែលប្រទេសកម្ពុជាយើងបានប្រើពីកន្លងទៅ ដោយសាររថយន្តនេះអាចផ្ទុកទឹកក៏បានច្រើន និងធ្វើការបាញ់ទឹកចេញក៏បានលឿន និងបានខ្ពស់ជាដើមនោះ។
ជាមួយគ្នានោះដែរឧត្តមសេនីយ៍ឯក ក៏បានបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំង អស់បន្តមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ ដោយក្នុងគេហដ្ឋាននីមួយៗគប្បីមានឧបករណ៍សង្គ្រោះបឋម បើទោះបីជាមន្ត្រីជំនាញមានឡាន និងសម្ភារៈទំនើបក្តីក៏បងប្អូនមិនត្រូវធ្វេសប្រហែសនោះឡើយ៕
អត្ថបទ ៖ បាន ចក់



