អារ៉ាប៊ីសាអូឌីត នឹងធ្វើជាម្ចាស់ផ្ទះពិព័រណ៍ពិភពលោកឆ្នាំ២០៣០

2023/11/29 05:35:27 pm        348

អារ៉ាប៊ីសាអូឌីត នឹងធ្វើជាម្ចាស់ផ្ទះពិព័រណ៍ពិភពលោក អិចស្ពូ ឆ្នាំ២០៣០ (Expo 2030) នៅទីក្រុងរីយ៉ាដ (Riyadh) ដែលជាលទ្ធផលពីការបោះឆ្នោតរបស់សមាជិក ១៨២រូប នៃការិយាល័យពិព័រណ៍អន្តរជាតិ បានបង្ហាញកាលពីថ្ងៃអង្គារ (២៨ វិច្ឆិកា)។

ទីក្រុងប៊ូសាន (Busan) របស់កូរ៉េខាងត្បូង និងទីក្រុងរ៉ូម (Rome) របស់ប្រទេសអ៊ីតាលី ក៏ស្ថិតក្នុងដំណើរការរៀបចំពិព័រណ៍ពិភពលោក ដែលជាព្រឹត្តិការណ៍រយៈពេលប្រាំឆ្នាំ និងទាក់ទាញអ្នកទស្សនារាប់លាននាក់ ព្រមទាំងការវិនិយោគរាប់ពាន់លានដុល្លារ។

ទីក្រុងរីយ៉ាដ ទទួលបានការគាំទ្រ ១១៩សំឡេង ទីក្រុងប៊ូសាន បាន២៩សំឡេង និងទីក្រុងរ៉ូម ទទួលបាន ១៧សំឡេង ជាលទ្ធផលពីសមាជិក ១៨២រូប នៃការិយាល័យពិព័រណ៍អន្តរជាតិ (BIE) ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស។ អារ៉ាប៊ីសាអូឌីត ត្រូវទទួលបានសំឡេងគាំទ្រចំនួនពីរភាគបី ដើម្បីឈ្នះការបោះឆ្នោតត្រឹមតែក្នុងជុំទីមួយ។

អារ៉ាប៊ីសាអូឌីត បានចុះឈ្មោះតារាបាល់ទាត់ដ៏ល្បីល្បាញគឺលោក គ្រីស្ទៀនណូ រ៉ូណាល់ដូ (Cristiano Ronaldo) ដែលលេងឱ្យក្លឹប អាល់ណាស៎ (Al-Nassr) របស់អារ៉ាប៊ីសាអូឌីត ដើម្បីបញ្ចុះបញ្ចូលសមាជិកការិយាល័យពិព័រណ៍អន្តរជាតិនៅក្នុងកិច្ចប្រជុំវីដេអូមួយនៅមុនពេលបោះឆ្នោត។

រដ្ឋធានីអារ៉ាប៊ីសាអូឌីតមួយនេះបានស្នើសុំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ដ៏ធំនោះនៅរវាងខែតុលា ឆ្នាំ២០៣០ និងខែមីនា ឆ្នាំ២០៣១ នាពេលខាងមុខ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm