យោធាអ៊ីស្រាអែល កំពុងចោទប្រកាន់ក្រុមភេរវកម្មប៉ាឡេស្ទីនហាម៉ាសថា បានបំពានលើកិច្ចព្រមព្រៀងឈប់បាញ់បច្ចុប្បន្នរបស់ខ្លួន បន្ទាប់ពីមានការផ្ទុះ និងការបាញ់ប្រហារជាបន្តបន្ទាប់ នៅតំបន់ហ្កាហ្សាភាគខាងជើង កាលពីថ្ងៃអង្គារ។

កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា៖«ក្នុងរយៈពេលមួយម៉ោងចុងក្រោយនេះ គ្រាប់បែកចំនួន៣គ្រាប់ ត្រូវបានបំផ្ទុះនៅជិតកងIDF នៅក្នុងទីតាំងពីរផ្សេងគ្នា នៅតំបន់ហ្កាហ្សាភាគខាងជើង ដោយបំពានលើក្របខ័ណ្ឌនៃការផ្អាកប្រតិបត្តិការនេះ។

កងទ័ពអ៊ីស្រាអែល បានបន្ថែមថា៖ «នៅក្នុងទីតាំងមួយ ក្រុមភេរវករ ក៏បានបើកការបាញ់ប្រហារទៅលើកងទ័ពផងដែរ ដែលបានឆ្លើយតបដោយការបាញ់ប្រហារទៅវិញ។ ទាហានមួយចំនួន បានរងរបួសស្រាលក្នុងអំឡុងពេលឧប្បត្តិហេតុនេះ»។ «កងទ័ព IDF ត្រូវបានដាក់ឲ្យប្រចាំការ នៅក្នុងក្របខ័ណ្ឌនៃការផ្អាកប្រតិបត្តិការ»។
ការវិវឌ្ឍកើតឡើង នៅពេលដែលក្រុមហាម៉ាស ត្រូវបានគេរំពឹងថា នឹងដោះលែងចំណាប់ថ្នូរអ៊ីស្រា អែលចំនួន ១០នាក់បន្ថែមទៀត នៅចំណុចមួយចំនួននៅថ្ងៃនេះ ក្នុងថ្ងៃដំបូងនៃកិច្ចព្រមព្រៀងបទឈប់បាញ់។