ពលរដ្ឋជាង១ម៉ឺននាក់ចូលរួមផ្ទាល់ទស្សនាស្វែងយល់ពីបញ្ហាគ្រឿងញៀនក្នុងព្រះរាជពិធីបុណ្យអុំទូក

2023/11/29 06:12:46 pm        128

ភ្នំពេញ៖នាឱកាស​ ព្រះរាជពិធីបុណ្យអុំទូក ចាប់ពីថ្ងៃទី២៦ដល់២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលមានឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ជាអគ្គលេខាធិការ និងឧត្តមសេនីយ៍ឯក ថោង សុគន្ធា ជាអគ្គលេខាធិការរងទទួលផែនបានរៀបចំពិធីផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនដល់សាធារណជនក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក។


ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណ:នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានប្រាប់ឱ្យដឹងថា រយ:ពេល០៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី LOLC បានរៀបចំពិធីផ្សព្វផ្សាយជាការប្រគំតន្រ្តី សំដែងរឿងខ្លី ចម្រៀង ឆ្លើយសំណួរយករង្វាន់អនុស្សាវរីយ៍ ការរាំ-ច្រៀងកំសាន្ត ការតាំងពិព័រណ៍រូបភាព និងចែកឯកសារចំណេះដឹងពីបញ្ហាគ្រឿងញៀនដែលមានសាធារណជនប្រមាណជាង១ម៉ឺននាក់បានចូលទស្សនាផ្ទាល់នៅសួនមាត់ទន្លេទល់មុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។

ឧត្តមសេនីយ៍ឯក លឹម តុងហួត បានបន្តថា បងប្អូនជាសាធារណជន បានសំដែងនូវការសប្បាយរីករាយផង មានឆន្ទ:ចូលរួមគាំទ្រដល់កម្មវិធីផ្សព្វផ្សាយអប់រំនេះផងតាមរយៈការបង្ហាញនូវអារម្មណ៍ពិត ការចែករំលែកនូវរឿងពិតផលវិបាកដែលមានសមាជិកគ្រួសារធ្លាក់ចូលទៅក្នុងអន្ទាក់នៃគ្រឿងញៀនដោយបានសំណូមពរសួមឱ្យចូលរួមសិក្សាស្វែងយល់និងផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនដើម្បីបង្ការទប់ស្កាត់ការកើតមានបញ្ហាគ្រឿងញៀនក្នុងគ្រួសារ។

លោកបញ្ជាក់ថា រយ:ពេលបីថ្ងៃនេះដែរ មន្រ្តីអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន យុវជនកាយរិទ្ធ និងកាកបាទក្រហមកម្ពុជា អង្គការកសាង KHANA បណ្តាញស្រ្តីអប់រំសហគមន៍និងHACC សរុបចំនួន៥០០នាក់បានដើរដង្ហែរក្បួនកាន់បដា អានសារ ចែកខិត្តបណ្ណផ្សព្វផ្សាយអប់រំបញ្ហាគ្រឿងញៀន ដល់សាធារណជនពីសួនច្បារមុខព្រះបរមរាជវាំង ទៅសួនច្បារមាត់ទន្លេទល់មុខក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា(CDC)ផងដែរ។

ក្នុងនាមថ្នាក់ដឹកនាំ ពិសេស ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ឧត្តមសេនីយ៍ឯក លឹម តុងហួត សូមថ្លែងអំណរគុណ ក្រសួងព័ត៌មាន រដ្ឋបាលរាជធានីភ្នំពេញ មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ អង្គការកសាង អង្គការសម្ព័ន្ធភាពខ្មែរប្រយុទ្ធជំងឺអេដស៍(khana) គណកម្មការសម្របសម្រួលសកម្មភាពសុខភាពសុខភាព (Hacc) បណ្តាញស្រ្តីអប់រំផ្ទាល់នៅតាមសហគមន៍ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអិលស៊ី (LOLC) Freshnews ទូរទស្សន៍ជាតិ វិទ្យុជាតិកម្ពុជា ស៊ីអិនស៊ី បាយ័ន កាសែតនគរវត្ត ព័ត៌មានអគ្គស្នងការដ្ឋាននគរបាលជាតិ ទូរទស្សន៍តន្រ្តីក្រុមហ៊ុនធំៗ ដែលបានផ្តល់កិច្ចសហការយ៉ាងល្អជាមួយអាជ្ញារជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនធ្វើសកម្មភាពផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀនក្នុងឱកាសបុណ្យអុំទូក២០២៣នេះ។

សូមបញ្ជាក់ថា ការផ្សព្វផ្សាយអប់រំបញ្ហាគ្រឿងញៀន ដល់អ្នកមកចូលរួមលេងកម្សាន្ត ព្រះរាជពិធីបុណ្យអុំទូកនេះ គឺស្របទៅនឹងតាមឆន្ទៈមុះមុតរបស់សម្តេចមហាបវរធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងនីតិកាលទី៧នេះ ។ ហើយថ្មីៗនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿនឧបនាយករដ្ឋមន្រ្តីប្រចាំការ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានដាក់ចេញនូវសេចក្តីណែនាំលេខ០០២សណនស្តីពីការចាត់តាំងអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យមានកាន់តែមានប្រសិទ្ធភាពទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងនោះ ឯកឧត្តមផ្តោតសំខាន់លើការងារអប់រំផ្សព្វផ្សាយធ្វើយ៉ាងណាឱ្យបានដឹងដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់ទាំងអស់នៅតាមមូលដ្ឋានទូទាំងប្រទេសកម្ពុជា៕


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm