ព្យុះព្រិលសម្លាប់មនុស្សជាង១០នាក់នៅអ៊ុយក្រែន និងរុស្ស៊ី ខណៈមនុស្សរាប់ពាន់នាក់ត្រូវបានជួយសង្គ្រោះ

2023/11/29 06:17:41 pm        244

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ុយក្រែននិយាយថា មនុស្ស១០នាក់បានស្លាប់ នៅក្នុងទឹកដីអ៊ុយក្រែន ខណៈព្យុះទឹកកក និងភ្លៀងធ្លាក់បានគ្របដណ្ដប់ចាប់ពីសមុទ្រខ្មៅ ដែលកំពុងបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ បិទផ្លូវ និងកាត់ផ្ដាច់ចរន្តអគ្គិសនី។

ព្យុះបំបែកកំណត់ត្រាបានបោកបក់មកលើទឹកដីប្រទេសនេះ ចាប់តាំងពីថ្ងៃអាទិត្យមក ដោយបានធ្វើឱ្យការតាំងទីលំនៅរាប់ពាន់កន្លែងនៅក្នុងតំបន់រងផលប៉ះពាល់ គ្មានថាមពលអគ្គិសនីប្រើប្រាស់ និងជាការដាក់បន្ទុកកាន់តែធ្ងន់ធ្ងរបន្ថែមទៀតលើបណ្តាញថាមពល និងសេវាសង្គ្រោះលើសចំណុះរួចហើយ ដែលហួសពីការលុកលុយជិតពីរឆ្នាំរបស់រុស្ស៊ី ទៅទៀត។

រដ្ឋមន្ត្រីអ៊ុយក្រែន លោកអ៊ីហ័រ គ្លីមិនកូ (Ihor Klymenko)បានសរសេរលើ Telegram កាលពីថ្ងៃអង្គារថា ដោយសារស្ថានភាពអាកាសធាតុកាន់តែអាក្រក់ មនុស្ស ១០នាក់បានស្លាប់នៅក្នុងតំបន់ អូឌីសា (Odesa) តំបន់ ខាគីវ (Kharkiv) តំបន់ មីកូឡេអ៊ីវ ( Mykolaiv) និង រដ្ឋធានីគីវ (Kyiv)។ មនុស្ស២៣នាក់បានរងរបួស ក្នុងនោះមានកុមារ២នាក់។

លោកបាននិយាយថា ការតាំងទីលំនៅសរុបចំនួន ៤១១កន្លែង នៅក្នុងតំបន់ចំនួន ១១ បានគ្មានអគ្គិសនីប្រើប្រាស់ ហើយរថយន្តជាង ១.៥០០គ្រឿង ត្រូវជួយយកចេញពីព្យុះទឹកកក។

ប្រព័ន្ធព្យុះក៏បានបោកបក់លើតំបន់ក្បែរនោះផងដែរ។ នៅឧបទ្វីបគ្រីមេ(Crimea) និងភាគខាងត្បូងរបស់រុស្ស៊ី មានមនុស្សយ៉ាងហោចណាស់ ៣នាក់ ត្រូវគេរាយការណ៍ថាបានស្លាប់។

ក្រសួងថាមពលរបស់ប្រទេសរុស្ស៊ីបាននិយាយថា ប្រជាជនប្រហែល ១,៩ លាននាក់ ត្រូវបានរងផលប៉ះពាល់ដោយការដាច់ចរន្តអគ្គិសនីនៅក្នុងតំបន់មួយចំនួននៅភាគខាងត្បូងនៃប្រទេសរុស្ស៊ី ដូចជាតំបន់ដាហ្គេស្ថាន(Dagestan)ក្រាស្នូដា (Krasnodar) និងតំបន់រ៉ូស្តូវ ( Rostov) ក៏ដូចជាទឹកដីអ៊ុយក្រែនដែលខ្លួនបានកាន់កាប់ដូចជាតំបន់ Donetsk, Luhansk, Kherson, Zaporizhia និង Crimea ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm