ចូល​ខែមិថុនា​នេះ ចំនួន​អ្នកធ្វើ​ច​ត្តា​ឡី​ស័កនៅ​ខេត្តបាត់ដំបង ​កើនឡើង​

2021/06/14 03:48:12 pm        487

បាត់ដំបង ៖ ចូល​ខែមិថុនា​នេះ ចំនួន​ពលរដ្ឋ​ធ្វើ​ច​ត្តា​ឡី​ស័ក បាន​មានការ​កើនឡើង​ នៅតាម​មណ្ឌល​នានា ក្នុង​ខេត្តបាត់ដំបង មាន​ទាំង​ពលករ ទើប​ត្រឡប់​មកពី​ប្រទេស​ថៃ ​និង​អ្នក​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ​ខណៈ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ​នា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ​ នៅតែ​រកឃើញ​ជា​បន្តបន្ទាប់​។

របាយការណ៍​របស់រ​ដ្ឋ​បាល​ខេត្ត ​បាន​បង្ហាញថា បច្ចុប្បន្ន ក្នុង​ខេត្តបាត់ដំបង​ មាន​អ្នកធ្វើ​ច​ត្តា​ឡីស័ក តាម​មណ្ឌល​នានា ចំនួន​ជាង​២​ពាន់​៧០០​នាក់ ​ខណៈ​កាលពី​ថ្ងៃទី​១៣ ​ខែមិថុនា ​មាន​ពលករ​ត្រឡប់ មកពី​ប្រទេស​ថៃ ឆ្លងដែន​តាម​ច្រក​នានា​ជាប់​ខេត្តបាត់ដំបង​ ចំនួន​១៣៥​នាក់ និង​ពលករ​ ដែលជា​អ្នក​រស់ នៅ​ខេត្តបាត់ដំបង​ ចំនួន​៩៣​នាក់​ ត្រូវ​បាន​បញ្ជូន​មកពី​ខេត្ត​ប៉ៃលិន ​បន្ទាយមានជ័យ ​និង​ឧ​ត្ត​រ​មានជ័យ​។

លោក សឿ​ម ប៊ុន​រិ​ទ្ធ អភិបាលរង និង​ជា​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​បាត់ដំបង ​បាន​ឲ្យ​ដឹងថា​ អ្នកកំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក ​នៅក្នុង​ខេត្តបាត់ដំបង ​មាន​ទាំង​អ្នករស់​នៅក្នុង​ខេត្ត​ ហើយ​បើ​មាន​អ្នក​នៅ​ខេត្ត​ផ្សេងៗ ចេញ​មកពី​ប្រទេស​ថៃ ​តាម​ច្រក​នានា​ជាប់​ខេត្តបាត់ដំបង ​ត្រឹម​ចំនួន​តិចតួច ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុង​ខេត្ត​បាត់ដំបង ​តែបើ​ចំនួន​ច្រើន នឹងត្រូវ​បញ្ជូន​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​ខេត្ត​របស់​ពួកគេ​។

របាយការណ៍ របស់​រដ្ឋបាលខេត្ត ​បានឱ្យដឹង​ទៀតថា ​អាជ្ញាធរខេត្ត ​បានកំណត់​មុខសញ្ញា​អ្នក​ពាក់ ព័ន្ធ​ក្នុង​ព្រឹត្តិការណ៍​២០​កុម្ភៈ ​និង​យក​សំណាក ចំនួន​ជាង​៣​ពាន់​នាក់ ​ដែលជា​លទ្ធផល វិជ្ជមាន​២៧៥​នាក់ ហើយ​ចាប់​តាំងពី​មានការ​ផ្ទុះ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា ក្នុង​ខេត្តបាត់ដំបង ​បាន​រកឃើញ​អ្នកជំងឺ​កូ​វីដ​-១៩ ចំនួន​សរុប​៥៣១​នាក់ ​ព្យាបាល​ជាសះស្បើយ ១៩៥​នាក់ ស្លាប់​២​នាក់ និង​កំពុង​សម្រាក​ព្យាបាល ៣៣៤ នាក់​។​

​រដ្ឋបាលខេត្ត​បាត់ដំបង បាន​ឲ្យ​ដឹងថា​ ក្នុងចំណោម​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ទាំង​៥៣១​នាក់ ក្នុងនោះ មាន​ចំនួន​៩​នាក់ បាន​រកឃើញ​កាលពី​ម្សិលមិញ ហើយ​អ្នកជា​សះស្បើយ​ចំនួន​ចំនួន​៣​នាក់​៕

​អត្ថបទ​៖ បាន សុខ​រិ​ទ្ធ

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        139
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        149
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ

2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm