កម្មករកម្មការិនីបង្ហាញទឹកមុខសប្បាយរីករាយពេលត្រឡប់ចូលបំពេញការងារឡើងវិញក្រោយចប់ព្រះរាជពិធីបុណ្យអុំទូក

2023/11/29 07:18:14 pm        88

ភ្នំពេញ៖ខណៈពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ត្រូវបានបញ្ចប់ប្រកបដោយភាពសប្បាយរីករាយគ្រប់កន្លែងនៅទូទាំងប្រទេស។ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានមើលឃើញថា កម្មករ កម្មការិនី បានវិលត្រឡប់ចូលបំពេញការងារឡើងវិញ ព្រមជាមួយនិងទឹកមុខសប្បាយរីករាយដូចគ្នាផងដែរ។


 ក្នុងបទសម្ភាសន៍ជាមួយកម្មករ កម្មការិនី រោងចក្រកាត់ដេរ ស៊ីជី ក្លូរី ស្ថិតនៅខណ្ឌមានជ័យ រាជធានីភ្នំពេញ ពួកគាត់បានឲ្យទូរទស្សន៍ព័ត៌មាន ប៊ីធីវី ដឹងថា ក្នុងថ្ងៃឈប់សម្រាកនាឱកាសបុណ្យអុំទូកឆ្នាំនេះ ពិតជាសប្បាយរីករាយយ៉ាងខ្លាំង ដោយសារបានជួបជុំគ្រួសារ និងដើរលេងកម្សាន្តក្នុងព្រឹត្តការណ៍ដ៏មានអត្ថន័យនេះ ដូចជាការប្រណាំងទូក បណ្តែតប្រទីប អុជកាំជ្រួច ការប្រគំតន្រ្តី និងទស្សនាស្តង់តាំងពិព័រណ៌ទំនិញជាដើម។

 កម្មករ កម្មការនី បានលើកឡើងស្រដៀងគ្នាថា អ្វីដែលធ្វើឲ្យពួកគាត់កាន់តែរីករាយថែមទៀតនោះ គឺអាចវិលត្រឡប់និងចូលបំពេញការងារបានជាធម្មតាឡើងវិញ។ ពួកគាត់ បានប្តេជ្ញាទៀតថា នឹងខិតខំយ៉ាងណាបំពេញការងារឲ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីឲ្យរោងចក្រដំណើរការទៅមុខ និងមានការបញ្ជាទិញឲ្យបានច្រើនៗ ដើម្បីមានការងារថែមម៉ោង និងប្រាក់ចំណូលខ្ពស់។


 យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ គិតក្នុងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក មានប្រជាពលរដ្ឋចូលរួមកម្សាន្តចំនួនសរុបប្រមាណជិត ៥លាននាក់៕

អត្ថបទដោយ ឈិត បូរ៉ាវី


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm