មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់និយាយថា ប្រទេសអ៊ីរ៉ង់បានសម្រេចចុងក្រោយកិច្ចព្រមព្រៀងដើម្បីទិញយន្តហោះចម្បាំង ឧទ្ធម្ភាគចក្រវាយប្រហារ និងយន្តហោះផ្សេងៗទៀតរបស់រុស្ស៊ី។

ទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់ កាលពីថ្ងៃអង្គារបានចេញផ្សាយបទសម្ភាសន៍ជាមួយអនុរដ្ឋមន្ត្រីការពារជាតិ លោក Mahdi Farahi។ នៅក្នុងបទសម្ភាសន៍ លោកនិយាយថា ការរៀបចំត្រូវបានសម្រេចចុងក្រោយ ហើយដំណើរការដែលពាក់ព័ន្ធកំពុងដំណើរការ។

លោកបាននិយាយថា ផែនការរួមមានយន្តហោះចម្បាំង Su-35 ឧទ្ធម្ភាគចក្រវាយប្រហារ Mi-28 និងយន្តហោះហ្វឹកហ្វឺនជាប្រភេទយន្តហោះចម្បាំង។ ការសម្រេចចុងក្រោយនេះធ្វើឡើង បន្ទាប់ពីរដ្ឋាភិបាលអាមេរិក បាននិយាយកាលពីសប្តាហ៍មុនថា អ៊ីរ៉ង់អាចនឹងកំពុងពិចារណាផ្តល់ទៅឲ្យរុស្ស៊ីនូវមីស៊ីលបាលីស្ទីក ជាថ្នូរនឹងការទិញយុទ្ធោបករណ៍។
ទីក្រុងតេអេរ៉ង់ បានបដិសេធការរំពឹងទុកដែលថាខ្លួនបានផ្គត់ផ្គង់យានដ្រូនដល់ប្រទេសរុស្ស៊ី ដែលបន្តការវាយលុកទៅលើអ៊ុយក្រែន។ ប៉ុន្តែប្រទេសលោកខាងលិច មានការប្រុងប្រយ័ត្ន ប្រសិនបើកិច្ចព្រមព្រៀងនេះត្រូវបានសម្រេចចុងក្រោយ នោះវានឹងមានកិច្ចសហប្រតិបត្តិការយោធារវាងអ៊ីរ៉ង់និងរុស្ស៊ីបន្ថែមទៀត។
-