ក្រសួងការបរទេសចិនកាលពីថ្ងៃអង្គារបានជំរុញឱ្យប្រទេសជប៉ុនយកចិត្តទុកដាក់ឲ្យបានខ្លាំងចំពោះការទាមទារសំណងរបស់អ្នកពាក់ព័ន្ធជុំវិញការបញ្ចេញទឹកសំណល់មានសារធាតុនុយក្លេអ៊ែរពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ដែលខូច ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។

លោក វ៉ាង វិនប៊ិន(Wang Wenbin) អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រាប់សន្និសីទសារព័ត៌មានប្រចាំនៅទីក្រុងប៉េកាំងថា ការបង្ហូរទឹកសំណល់ដែលមានសារធាតុវិទ្យុសកម្មនុយក្លេអ៊ែរចូលទៅក្នុងសមុទ្រ ពាក់ព័ន្ធនឹងសុខភាពមនុស្សជាតិ បរិស្ថានសមុទ្រពិភពលោក និងផលប្រយោជន៍សាធារណៈរបស់ពិភពលោក។

លោក Wang បានធ្វើអត្ថាធិប្បាយបែបនេះ ជាការឆ្លើយតបទៅនឹងរបាយការណ៍ដែលថាក្រុមហ៊ុន Tokyo Electric Power ជាប្រតិបត្តិកររបស់រោងចក្រថ្មីៗនេះបានផ្តួចផ្តើមនីតិវិធីនៃការវាយតម្លៃការខូចខាតសម្រាប់ជនរងគ្រោះនៅក្នុងប្រទេសជប៉ុនដោយសារការបញ្ចេញទឹកសំណល់ចូលទៅក្នុងមហាសមុទ្រដែលបានចាប់ផ្តើមកាលពីថ្ងៃទី ២៤ ខែសីហា កន្លងទៅ។
លោក Wang បាននិយាយថា ភាគីជប៉ុនមិនគួរយកចិត្តទុកដាក់តែលើកង្វល់របស់ប្រជាជនខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកង្វល់ដ៏ធ្ងន់ធ្ងររបស់សហគមន៍អន្តរជាតិ ជាពិសេសប្រទេសជិតខាងរបស់ខ្លួនផងដែរ៕