សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអង្គារថា អ៊ីស្រាអែល «មិនអាច»ធ្វើការវាយលុកណាមួយ នៅតំបន់ហ្កាហ្សាភាគខាងត្បូងក្នុងទំហំដែលខ្លួនបានធ្វើនៅភាគខាងជើងនោះទេ នៅក្នុងការព្រមានខ្លាំងបំផុតរបស់ខ្លួនដែលមិនធ្លាប់មានចំពោះរដ្ឋាភិបាលរបស់លោកបេនចាមីន ណេតានីយ៉ាហ៊ូ (Benjamin Netanyahu)។

វោហាស័ព្ទដ៏តឹងតែង កើតឡើងជាមួយនឹងការផ្តល់យោបល់ដោយចេតនាថា សហរដ្ឋអាមេរិក កំពុងផ្លាស់ប្តូរជំហររបស់ខ្លួនលើការវាយលុករបស់អ៊ីស្រាអែល។
ការព្រមាននេះ កើតឡើង នៅពេលដែលក្រុមគ្រួសារនៃចំណាប់ថ្នូរអ៊ីស្រាអែល បាននិយាយថា សាច់ញាតិរបស់ពួកគេ ត្រូវបានផ្លាស់ប្តូរពីផ្ទះមួយទៅផ្ទះមួយដោយក្រុមហាម៉ាសនៅក្នុងទីក្រុងខាន់ យូនីស(Khan Younis) ភាគខាងត្បូង ដើម្បីជៀសវាងការរកឃើញ ហើយត្រូវបានផ្តល់ឲ្យនូវអាហារតិចតួច។

ក្រុមហាម៉ាស បានដោះលែងចំណាប់ថ្នូរ ១២នាក់ទៀតកាលពីយប់មិញដែលមានជនជាតិអ៊ីស្រាអែល១០នាក់ និងថៃពីរនាក់។ ពីរនាក់នៅក្នុងចំណោមជនជាតិអ៊ីស្រាអែលទាំងនោះ គឺជនជាតិអាហ្សង់ទីនមានសញ្ញាតិ ពីរនិងជនជាតិអូទ្រីសម្នាក់ទៀត មានសញ្ញាតិពីរ។
នាង Mia Leimberg ក្មេងជាងគេ មានអាយុ ១៧ឆ្នាំ ត្រូវបានដោះលែងជាមួយនឹងម្តាយរបស់នាង ឈ្មោះ Gabriela មានអាយុ ៥៩ឆ្នាំ និងឆ្កែមួយក្បាលរបស់គ្រួសារនេះ ឈ្មោះ Bella។