ចំនួន​អ្នក​ស្លាប់​ ដោយសារ​លង់ទឹក​​បាន​កើតឡើង​ចំនួន​១៨​នាក់​ហើយ​ ខណៈ​​ពលរដ្ឋ​ជាង​២១​ម៉ឺន​នាក់​រង​ផល​ប៉ះពាល់

2021/04/27 02:59:58 am        27

ភ្នំពេញ ៖ ចំនួន​អ្នក​ស្លាប់​ ដោយសារ​ជំនន់​ទឹកភ្លៀង ​បាន​កើនឡើង​ចំនួន​១៨​នាក់​ហើយ ​ក្នុងនោះ​ក្មេង​ចំនួន​៨​នាក់ ​និង​ប្រជាពលរដ្ឋ​ជាង​២១​ម៉ឺន​នាក់ ​បាន​រងផល​ប៉ះពាល់ ខណៈ​ស្រូវ​រួម​នឹង​ដំណាំ​ផ្សំ​ផ្សេងៗ​ជិត​២សែន​ហិកតា​ បាន​កំពុង​លិចលង់​។

លោក ឃុន សុខា អ្នកនាំពាក្យ​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង់​គ្រោះមហន្តរាយ​ ​បាន​ឲ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែតុលា​នេះ​ ​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃ ទី​១៦ ខែតុលា​នេះ ទឹ​កជំនន់​បាន​វាយលុក​ខេត្ត​ចំនួន​១៩ ដូចជា​ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយ​មាន ជ័យ ប៉ៃលិន កំពង់ធំ ព្រះសីហនុ ព្រះវិហារ មណ្ឌលគិរី កំពង់ធំ កំពង់ចាម កំពង់ស្ពឺ ឧ​ត្ត​រ​មានជ័យ សៀមរាប តាកែវ កណ្តាល ស្ទឹងត្រែង កំពង់ឆ្នាំង កោះកុង ​និង​រាជធានី​ភ្នំពេញ​ជាដើម​។ ខេត្ត ដែល​លិច​ខ្លាំង​ជាងគេ​គឺ​ខេត្តបាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ ​និង​រាជធានី​ភ្នំពេញ​។

អ្នកនាំពាក្យ​រូបនេះ ​បាន​បញ្ជាក់​ទៀត​ថា ​«​ចាប់​តាំងពី​ថ្ងៃទី​០១ ដល់​ព្រឹក​ថ្ងៃទី​១៦ ខែតុលា​នេះ ទឹកជំនន់ ​ដែល​បាន​កើតឡើង​ក្នុង​១៩​រាជធានី​-​ខេត្ត​នេះ ​បាន​សម្លាប់​មនុស្ស​ចំនួន​១៨​នាក់ ​ខណៈ​មនុស្ស​ជាង​២១​ម៉ឺន​នាក់ បាន​រង​ផលប៉ះពាល់ និង​ត្រូវបាន​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព​ ចំនួន​ជាង​២​ម៉ឺន​នាក់​។ ផ្ទះសម្បែង​ប្រជាពលរដ្ឋ​ជាង​ប្រាំ​ម៉ឺន​ខ្នង​ បាន​រង​ការ​ប៉ះពាល់ និង​សាលារៀន​ចំនួន​ជាង​បួន​រយ​អគារ បាន​និងកំពុង​លិចលង់ ផ្លូវជាតិ និង​ផ្លូវលំ​ជិត​២ពាន់​គីឡូម៉ែត្រ​បាន​ប៉ះពាល់​ និង​ស្ពាន​ប្រហែល​៣០​កន្លែង​បាន​លិច​ និង​ខូច​។ ចំណែក​ដំណាំ​ស្រូវ ចំនួន​ជិត​១៤​ម៉ឺន​ហិកតា ​បាន​នឹង​កំពុង​លិចលង់ ​និង​ដំណាំ​រួមផ្សំ ចំនួន​ជិត​ប្រាំមួយ​ម៉ឺន​ហិកតា​ បាន​រង​ផលប៉ះពាល់​»​។

ជាមួយគ្នា​នោះដែរ លោក ឃុន សុខា ក៏បាន​បន្ត​អំពាវនាវ​ដល់​បងប្អូន​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ទឹកជំនន់​នេះ ​ហើយ​អំពាវនាវ​ដល់​ពលរដ្ឋ​ទាំងអស់​គប្បី​ត្រូវ​ចេះ ​តាមដាន​ការ​ព្យាករណ៍​ពី​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម ខណៈ មានការ​គំរាមកំហែង​ជា​បន្ត​បន្ទាប់ពី​ព្យុះ​នានា​នោះ​។

លោក​ ក៏បាន​បញ្ជាក់​ផងដែរ​ថា ​ខណៈ​ស្ថានភាព​ទឹកជំនន់​កំពុង​បន្ត​លិច​នៅឡើយ​នោះ ក្រុមការងារ​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ បាន​សហការគ្នាជាមួយ​កាក​បាទក្រហមកម្ពុជា អង្គការ​សង្គម​ស៊ីវិល ​សប្បុរសជន ​និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួនទៀត​ កំពុង​រៀបចំ​ស្បៀង​ចែកជូន​ដល់​ជនរងគ្រោះ ​និង​កងកម្លាំងប្រដាប់អាវុធ​ជាង មួយ​ពាន់​នាក់​ កំពុង​ត្រូវ​បាន​ដាក់​ពង្រាយ ​ដើម្បី​ត្រៀម​ជួយ​ប្រជាពលរដ្ឋ​រងគ្រោះ​នៅ​ទូទាំង​ខេត្ត​ ដែល​បាន​ប៉ះពាល់​​៕

​អត្ថបទ​ ៖ បាន ចក់

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 04:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/21 09:39:00 pm        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 04:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am