អ៊ីស្រាអែល៖ នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសអ៊ីស្រាអែល លោក Naftali Bennett បានប្ដេជ្ញាបង្រួមបង្រួមជាតិដែលបានបែកបាក់ដោយសារការបោះឆ្នោត ៤លើកក្នុងរយៈពេលជាង ២ឆ្នាំព្រោះភាពជាប់គាំងនយោបាយ។

លោកថា រដ្ឋាភិបាលរបស់លោកនឹងធ្វើការជាមួយមនុស្សគ្រប់ស្រទាប់ទាំងអស់ ដោយបន្ថែមថា ចំណុចអាទិភាពនានានឹងត្រូវបង្កើតឡើងលើវិស័យអប់រំ សុខាភិបាល និងលុបបំបាត់ឧបសគ្គក្នុងនយោបាយប្រទេសនេះ។ លោកបានយកឈ្នះ លោក Benjamin Netanyahu ដែលត្រូវបង្ខំឲ្យចាកចេញពីអំណាចបន្ទាប់ពីរយៈពេល ១២ឆ្នាំ។ អំឡុងការជជែកដេញដោលនៅក្នុងសភាក្នុងទីក្រុងហ្ស៊េរុយសាឡឹមកាលពីថ្ងៃអាទិត្យ លោក Netanyahu ដែលនៅតែមានបានប្ដេជ្ញាថា លោកនឹងដឹកនាំគណបក្ស Likud ត្រឡប់មកកាន់អំណាចជាថ្មី៕
អត្ថបទ៖ សុខមាន