ជម្លោះតូចៗនៅតែបន្តមាន ខណៈបទឈប់បាញ់រវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស មានភាពរីកចម្រើន

2023/11/29 08:50:49 pm        453

ជម្លោះតូចៗនៅតែបន្តកើតមានកាលពីថ្ងៃអង្គារ ខណៈមានការបន្ថែមពេលបទឈប់បាញ់រយៈពេល៦ថ្ងៃរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានឈានចូលដល់ថ្ងៃទី៥។ កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអង្គារថា ឧបករណ៍បំផ្ទុះចំនួនបី ត្រូវបានបំផ្ទុះនៅជិតកងទ័ពអ៊ីស្រាអែល ក្នុងទីតាំងពីរកន្លែងផ្សេងគ្នានៅភាគខាងជើងតំបន់ហ្កាហ្សា។

កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) និយាយថា មួយករណី ក្នុងចំណោមករណីនេះ ក្រុមសកម្មប្រយុទ្ធ បានបើកការបាញ់រះរទៅលើទាហានអ៊ីស្រាអែល ដែលបានឆ្លើយតបវិញដោយការបាញ់កាំភ្លើង ហើយទាហានអ៊ីស្រាអែលមួយចំនួន បានរងរបួសស្រាលនៅក្នុងឧបទ្ទវហេតុនេះ។

លោក Abu Obeida អ្នកនាំពាក្យរបស់កងពល Al-Qassam ដែលជាស្លាបយោធារបស់ក្រុមហាម៉ាស បានចោទអ៊ីស្រាអែលពីការបំពានយ៉ាងច្បាស់លាស់នៃកិច្ចព្រមព្រៀងបទឈប់បាញ់នៅភាគខាងជើងតំបន់ហ្កាហ្សា។ លោក Obeida បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «យើងអំពាវនាវឱ្យអ្នកសម្របសម្រួលដាក់សម្ពាធលើអ៊ីស្រាអែល ឱ្យគោរពតាមលក្ខខណ្ឌទាំងអស់នៃបទឈប់បាញ់ទាំងតាមដីគោក និងតាមអាកាស។ នៅក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់រយៈពេលបួនថ្ងៃដំបូង ក្រុមហាម៉ាសបានដោះលែងពលរដ្ឋអ៊ីស្រាអែល ៥០ នាក់ជាការដោះដូរជាមួយពលរដ្ឋប៉ាឡេស្ទីនប្រហែល ១៥០ នាក់ពីអ៊ីស្រាអែល។ ការផ្អាកការប្រយុទ្ធគ្នាសម្រាប់ផ្នែកមនុស្សធម៌នៅតំបន់ហ្កាហ្សា ធ្វើឱ្យមានការបញ្ឈប់អរិភាព និងមានការកើនឡើងរថយន្តដឹកជំនួយ ដែលដឹកសម្ភារៈផ្គត់ផ្គង់បន្ទាន់ និងដឹកប្រេងឥន្ធនៈឆ្លងកាត់ច្រកព្រំដែន Rafah ។

លោក Diaa Rashwan ប្រធានអង្គភាពសេវាព័ត៌មានរដ្ឋរបស់អេហ្ស៊ីប (SIS) បាននិយាយកាលពីថ្ងៃអង្គារថា មនុស្ស ៨.៦៩១នាក់ ដែលកាន់លិខិតឆ្លងដែនបរទេសមកពីតំបន់ហ្កាហ្សា បានចូលមកប្រទេសអេហ្ស៊ីប។

លោក Rashwan និយាយថា គិតត្រឹមល្ងាចថ្ងៃចន្ទ រថយន្តដឹកជំនួយចំនួន ២.២៦៣គ្រឿង បានចូលទៅក្នុងតំបន់ហ្កាហ្សាតាមច្រកឆ្លងកាត់ Rafah ជាច្រកព្រំដែនតែមួយគត់រវាងប្រទេសអេហ្ស៊ីប និង ហ្កាហ្សា។

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm