លោកនាយករដ្ឋមន្ត្រី Li Qiang៖ ប្រទេសចិនចង់បានទំនាក់ទំនងខ្សែសង្វាក់ផ្គត់ផ្គង់កាន់តែជិតស្និទ្ធ

2023/11/29 10:33:27 pm        60

ចិន ៖ នាយករដ្ឋមន្ត្រីចិន លោក Li Qiang (លី ឈាង) លើកឡើងថា ទីក្រុងប៉េកាំងចង់ពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ជាមួយប្រទេសទាំងអស់ ហើយប្រឆាំងនឹងការរំខានណាមួយចំពោះពួកគេ ដោយលោកបានថ្លែងបែបនេះ នៅឯពិធីបើកពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់អន្តរជាតិចិនលើកដំបូង នៅទីក្រុងប៉េកាំង។

ការអត្ថាធិប្បាយរបស់លោក លី កើតឡើងចំពេលដែលទីក្រុងវ៉ាស៊ីនតោនមានបទប្បញ្ញត្តិនាំចេញយ៉ាងតឹងរ៉ឹងកាន់តែខ្លាំងឡើងលើឧបករណ៍អេឡិចត្រូនិក និងធាតុផ្សំសំខាន់ៗផ្សេងទៀត។

លោកនាយករដ្ឋមន្ត្រីបាននិយាយថា៖ «យើងមានឆន្ទៈក្នុងការកសាងភាពជាដៃគូខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្ម និងផលិតកម្មកាន់តែជិតស្និទ្ធជាមួយប្រទេសទាំងអស់។ យើងនឹងធ្វើឲ្យកិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែស៊ីជម្រៅលើខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្ម និងការផ្គត់ផ្គង់ជាមួយនឹងសកម្មភាពជាក់ស្តែង»។

ព្រឹត្តិការណ៍រយៈពេល ៥ថ្ងៃ ត្រូវបានរៀបចំឡើងតាមសំណើរបស់ប្រធានាធិបតីចិនលោក Xi Jinping (ស៊ី ជីនពីង)។ ក្រុមហ៊ុនចំនួនជាង ៥០០ មកពីប្រទេសចិន និងក្រៅប្រទេស កំពុងចូលរួម ដោយបង្ហាញពីផលិតផល និងសមត្ថភាពចុងក្រោយរបស់ពួកគេ។

សូមរំលឹកថា តាំងពីឆ្នាំមុន សហរដ្ឋអាមេរិកបានបង្កើនការគ្រប់គ្រងលើការនាំចេញបន្ទះឈីបកុំព្យូទ័រទៅប្រទេសចិន។ ទន្ទឹមនឹងនេះ ចាប់ពីខែធ្នូ ទីក្រុងប៉េកាំងនឹងណែនាំនូវការរឹតបន្តឹងលើការនាំចេញធ្យូងថ្ម ជាធាតុផ្សំដ៏សំខាន់ ដែលយកទៅប្រើក្នុងអាគុយ សម្រាប់រថយន្តអគ្គិសនី។ ប្រទេសចិនបានអនុវត្តរួចហើយលើការគ្រប់គ្រងការនាំចេញសារធាតុរ៉ែសំខាន់ ២យ៉ាង ដែលត្រូវបានប្រើសម្រាប់ផលិតបន្ទះអេឡិចត្រូនិក៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm