ទុរេន​ស្រុក​សំឡូត ត្រូវ​បាន​ផ្ដល់ QR Code ​ដើម្បី​ទប់ស្កាត់​ការ​លួច​បន្លំ​អត្តសញ្ញាណ​

2021/06/14 01:57:10 pm        465

បាត់ដំបង ៖ មន្ទីរ​កសិកម្មរុក្ខាប្រមាញ់ និង​នេសាទខេត្តបាត់ដំបង បានសម្រេច​ចងក្រង​បណ្ដុំ​អាជីវកម្មទុរេន នៅក្នុងស្រុក​សំឡូត ដោយ​ការ​ផ្ដល់​នូវ​ស្ទីក​គ័​រ​បិទ​លើ​ផ្លែ​ទុរេន ​(QR Code) ដើម្បី​សម្គាល់​ពី​អត្តសញ្ញាណ និងបំបាត់​នូវ​ការលួចបន្លំ​។

លោក ឈឹម វ​ជិ​រ៉ា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តបាត់ដំបង ​បានឱ្យដឹងថា កន្លងមក ក៏ដូចជា​ពេលនេះ អាជីវករ ​ដែលជា​ឈ្មួញ​ទុរេន​មួយចំនួន ​បាន​ទិញ​ផ្លែ​ទុរេន ពី​ប្រទេសជិតខាង ​យកមក​លក់ ហើយ​ក្លែងបន្លំ​ថា​ជា​ទុរេន​ស្រុក​សំឡូត ​ខណៈពេល​ខ្លះ ទុរេន​សំឡូត នៅ​មិនទាន់​ដល់ពេល​ ប្រមូល​ផល​ផង​ទេ​។

លោក​ បាន​បញ្ជាក់ថា ពាក់ព័ន្ធ​នឹង​បញ្ហា​បែបនេះ អាជ្ញាធរ​ស្រុក​សំឡូត និង​ពលរដ្ឋ​អ្នក​ដាំ​ទុរេន​ បាន ស្នើ​ដល់​មន្ទីរ ក្នុង​ការ​កំណត់​អត្ត​សញ្ញា​ផលិតផល​របស់​ពួកគេ​ ហើយ​មន្ត្រី​កសិកម្ម បាន​ចុះមក​ពិនិត្យ​សិក្សា ជា​បន្តបន្ទាប់ ​និង​សម្រេច​រៀបចំ​បណ្ដុំ​អាជីវកម្ម​ទុរេន​សំឡូត ចងក្រង​ទៅជា​សហគមន៍​ទុរេន​កម្ពុជា ក៏ដូចជា ​ចុះបញ្ជី​ចម្ការ​ទុរេន​ឲ្យ​បាន​ត្រឹមត្រូវ​ច្បាស់លាស់ ​ងាយស្រួល​ក្រុមហ៊ុន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​កសិករ​ ដើម្បី​បញ្ជា​ទិញ​ទៅ​លក់​បន្ត​នៅ​ក្រៅ​ប្រទេស​។

លោក ឈឹម វ​ជិ​រ៉ា បាន​បញ្ជាក់ថា បច្ចុប្បន្ន ស្រុក​សំឡូត​មាន​ទុរេន​ចំនួន​ជាង​៨​ម៉ឺន​ដើម ដាំ​ដុះ​លើ​ផ្ទៃ ដី ចំនួន​ជាង​៥៤០​ហិកតា​ ក្នុងនោះ​មន្ទីរ និង​កម្មវិធី (ASPIRE) ​បានផ្តល់​ស្ទីក​គ័​រ ចំនួន​៩​ពាន់​សន្លឹក ដល់ បណ្តុំ​អាជីវកម្ម​សំឡូត សម្រាប់​ប្រើប្រាស់ បន្ទាប់ពី​បណ្តុំ​អាជីវកម្ម​ចំនួន​២ ​បាន​ទទួល​ការ​បណ្តុះបណ្តាល​ជំ នា​ញ​បច្ចេកទេស​លើ​ការអនុវត្ត​កសិកម្ម​ល្អ សម្រាប់​ការដាំដុះ​ដំណាំ​ទុរេន ក្នុង​ឃុំ​សំឡូត និង​ឃុំ​ស៊ុ​ង ហើយ សម្រាប់​ទុរេន​ស្រុក​សំឡូត​នេះ គឺ​ចាប់ពី​អំឡុង​ខែមិថុនា ​ទើប​អាច​ប្រមូល​ផល​បាន​ច្រើន​។

ស្រុក​សំឡូត ក្នុង​ខេត្តបាត់ដំបង​ ជា​តំបន់ ដែល​ដី​មាន​ជីជាតិ​ល្អ​មួយ ដោយ​ស្រុក​មួយ​នេះ មិនសូវ មាន​ដំណាំ​ស្រូវ​នោះទេ ​ភាគច្រើន​ពលរដ្ឋ​ដាំ​ទុរេន សាវម៉ាវ ម្រេច ពោត ដំឡូង​មី ចេក ស្វាយ មៀន និង​បន្លែ ជាច្រើន​មុខ​ទៀត​៕

​អត្ថបទ​៖ បាន សុខ​រិ​ទ្ធ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm