អុស្ត្រាលី ៖ ការិយាល័យឧតុនិយមជាតិ បានឲ្យដឹងថា ទឹកជំនន់យ៉ាងគំហុកភ្លាមៗ ដែលបង្កឡើងដោយទឹកភ្លៀង ជន់លិចផ្លូវ និងលំនៅឋាន នៅក្នុងរដ្ឋ New South Wales របស់ប្រទេសអូស្ត្រាលី នៅថ្ងៃពុធ (ទី២៩ ខែវិច្ឆិកា) ដោយគេពឹងថា ការមានភ្លៀងធ្លាក់ខ្លាំង នឹងវាយប្រហាររដ្ឋ Victoria នៅថ្ងៃបន្ទាប់។
រូបភាពវីដេអូពីទូរទស្សន៍រដ្ឋ ABC បានបង្ហាញឲ្យឃើញពីស្ពាន Mogo ត្រូវបានបំផ្លាញ ដោយទឹកជំនន់ ហើយមនុស្សម្នាកំពុងរៀបចំបាវខ្សាច់ ដើម្បីជួយអ្នករស់នៅតាមច្រាំងទន្លេការពារទ្រព្យសម្បត្តិរបស់ពួកគេ។
សេវាសង្គ្រោះបន្ទាន់របស់រដ្ឋ New South Wales បានប្រាប់នៅថ្ងៃពុធនេះថា ពួកគេបានធ្វើការជួយសង្គ្រោះចំនួន ៧លើក ហើយមានការព្រួយបារម្ភនូវការព្យាករណ៍ពីព្យុះផ្គររន្ទះ និងចរន្តខ្យល់ឡើងចុះ ដែលអាចនឹងបក់បោកកាន់តែជិតទៅដល់ផ្នែកខាងជើងនៃរដ្ឋ។ តែយ៉ាងណាក្ដី ស្ថានភាពភ្លៀងនឹងធូរស្រាល នៅទូទាំងរដ្ឋ ក្នុងប៉ុន្មានថ្ងៃខាងមុខនេះ៕

