បាល់ទាត់៖ ខ្សែការពារកណ្តាលរបស់ Manchester City, Aymeric Laporte កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីក្លិបអេស្ប៉ាញ FC Barcelona។ សារព័ត៌មានកីឡានៅអេស្ប៉ាញមួយបានចុះផ្សាយថា កីឡាករដែលទើបផ្លាស់ប្តូរសញ្ជាតិមកលេងឲ្យក្រុមអេស្ប៉ាញ Aymeric Laporte បានប្រាប់ទៅ Manchester City ថា រូបគេពិតជាចង់ផ្លាស់ទៅ Barcelona។

តែការចង់បានរបស់អតីតខ្សែការពារសញ្ជាតិបារាំងរូបនេះ អាចធ្វើទៅរួច រឺអត់ដោយសារតំលៃទីផ្សានៃការផ្ទេររបស់កីឡាករវ័យ ២៧ឆ្នាំរូបនេះខ្ពស់ ស្របពេលដែល Barcelona ដែលមានបញ្ហាហិរញ្ញវត្ថុដោយសារ Covid-19 នោះមិនចង់ចាយលុយច្រើនពេកទេ។ អ្វីដែលក្លិបទាំងអស់អាចកៀកនឹងកិច្ចព្រមព្រៀងផ្ទេររបស់ Aymeric Laporte គឺការដោះដូរកីឡាករគ្នា។ រំលឹកថា Aymeric Laporte ត្រូវបាន Manchester City នាំយកពីក្លិបអេស្ប៉ាញ Athletic Bilbao កាលពីឆ្នាំ២០១៨ ក្នុងតម្លៃ ៥៧លានផោន និងបង្ហាញខ្លួនអោយក្លិបនៅទីក្រុង Manchester មួយនេះបាន ៧៤ប្រកួតហើយ៕
អត្ថបទ៖នាង សុភាវុធ