ស៊ុយអែត ៖ រដ្ឋមន្ត្រីការបរទេសស៊ុយអែត បានប្រាប់អ្នកកាសែតកាលពីថ្ងៃពុធថា ប្រទេសទួរគី បាននិយាយថា ខ្លួនរំពឹងថា នឹងផ្តល់សច្ចាប័នលើការចូលជាសមាជិកអង្គការណាតូរបស់ប្រទេសស៊ុយអែត ដែលត្រូវបានពន្យារពេលដ៏យូរ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀតនេះ។
ទាំងប្រទេសស៊ុយអែត និងហ្វាំងឡង់ បានសុំចូលជាសមាជិកណាតូកាលពីឆ្នាំមុន បន្ទាប់ពីរុស្ស៊ីឈ្លានពានអ៊ុយក្រែន។ ប៉ុន្តែ លោកតាយីប អេរដូហ្គែន (Tayyip Erdogan)ប្រធានាធិបតីទួរគីដែលជាសមាជិកណាតូ បានលើកឡើងពីការជំទាស់ចំពោះអ្វីដែលលោកបាននិយាយថា ជាការការពាររបស់ប្រទេសនៃក្រុមដែលក្រុងអង់ការ៉ា ចាត់ទុកជាភេរវករ។
ប្រទេសទួរគី បានយល់ព្រមលើសំណើរបស់ហ្វាំងឡង់កាលពីខែមេសា ប៉ុន្តែបានឲ្យប្រទេសស៊ុយអែត រង់ចាំ។
លោក Tobias Billstrom បានប្រាប់អ្នកយកព័ត៌មានមុនថ្ងៃទីពីរនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសណាតូថា ៖«ខ្ញុំមានកិច្ចប្រជុំទ្វេភាគីជាមួយសហសេវិករបស់ខ្ញុំ គឺរដ្ឋមន្ត្រីការបរទេស ... ដែលជាកន្លែងដែលគាត់ បានប្រាប់ខ្ញុំថា គាត់រំពឹងថា ការផ្តល់សច្ចាប័ន នឹងប្រព្រឹត្តទៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀត នេះ»។
ពុំមានការបញ្ជាក់ ឬការអត្ថាធិប្បាយភ្លាមៗពីប្រទេសទួរគីទេ។

