ជប៉ុន ៖ ឆ្មាំល្បាតឆ្នេររបស់ប្រទេសជប៉ុន បាននិយាយថា យន្តហោះ Osprey របស់យោធាសហរដ្ឋអាមេរិក បានធ្លាក់ចូលទៅក្នុងមហាសមុទ្រ នៅជិតកោះ Yakushima ប្រទេសជប៉ុននៅថ្ងៃពុធនេះ ដោយមានមនុស្ស៨នាក់ជិះនៅលើយន្តហោះនេះ។
អ្នកនាំពាក្យឆ្មាំល្បាតឆ្នេរ បាននិយាយថាពុំទាន់មានព័ត៌មានលម្អិតបន្ថែមអំពីឧបទ្ទវហេតុនេះទេ រួមទាំងសុវត្ថិភាពនៃអ្នកដែលនៅលើយន្តហោះនោះ។
ប្រព័ន្ធផ្សព្វផ្សាយជប៉ុនMBC បានរាយការណ៍ថា ឧបទ្ទវហេតុធ្លាក់យន្តហោះ បានកើតឡើងនៅម៉ោង២:៤៧នាទីរសៀលម៉ោងក្នុងតំបន់ ដោយពលរដ្ឋ បានរាយការណ៍ថាយន្តហោះបានឆាបឆេះហុយចេញពីម៉ាស៊ីនខាងឆ្វេងរបស់វា ខណៈនោះក៏បានធ្លាក់ចូលសមុទ្រ។
អ្នកនាំពាក្យកងកម្លាំងសហរដ្ឋអាមេរិក នៅក្នុងប្រទេសជប៉ុន ពុំទាន់បានអធិប្បាយភ្លាមៗនៅឡើយទេ។

